កីឡា
បើកឆាកប្រកួតដំបូងក្រុមជម្រើសជាតិបាល់ទះកម្ពុជា មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តទេក្រោយឈ្នះម្ចាស់ហ្វីលីពីន ៣-២
បើកឆាកការប្រកួតសន្សំពិន្ទុក្នុងពូល A នៃពានរង្វាន់ SEA V CUP ដែលមានក្រុមបាល់ទះជម្រើសរើសជាតិកម្ពុជា ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះហ្វីលីពីន បានបញ្ចប់មួយប្រកួតហើយ ខណៈអ្នកគាំទ្រកម្ពុជាមិនបានខកចិត្តដូចមុន និងអបអរសាទរជាខ្លាំងចំពោះជ័យជម្នះល្ងាចមិញនេះ។

នៅប្រកួតដំបូងនេះក្រុមជម្រើសជាតិបាល់ទះកម្ពុជាពិតជាធ្វើបានល្អ និងនាំភាពរីករាយជូនដល់អ្នកគាំទ្រដែលបានទស្សនាការប្រកួតតាមការឡាយរបស់សហព័ន្ធ។ ការប្រកួតបើទោះជាប្រដេញគ្នារហូតដល់ ៥សិតមែន ប៉ុន្តែរវាងក្រុមទាំងពីរមិនថាម្ចាស់ផ្ទះហ្វីលីពីន និងកម្ពុជានោះទេសុទ្ធតែប្ដូរផ្ដាច់ដើម្បីស្វែងរកជ័យជម្នះរៀងៗខ្លួនល្ងាចមិញនេះ។

លទ្ធផលឈ្នះមែនតែក្រុមកម្ពុជាមើលឃើញថាលេងមិនទាន់ត្រូវគ្នាទាំងស្រុងនោះទេ។ នេះអាចដោយសារតែទើបប្រមូលផ្ដុំគ្នាហ្វឹកហាត់មានពេលវេលាតិច មានកីឡាករទើបចូលថ្មី និងកីឡាករមួយចំនួនខានលេងជាមួយគ្នាយូរផង។ យ៉ាងណាលទ្ធផលឈ្នះហ្វីលីពីន ៣-២ ពិតជាធ្វើឲ្យអ្នកគាំទ្រមានភាពសប្បាយរីករាយ និងពេញចិត្តចំពោះការឆ្លៀតពេលតាមដានក្នុងព្រឹត្តិការណ៍ Sea V Cup នេះ។

បញ្ជាក់ដែរថា ក្រុមបាល់ទះជម្រើសជាតិនៅថ្ងៃបើកឆាកប្រកួតដំបូងនេះបានយកឈ្នះម្ចាស់ផ្ទះហ្វីលីពីន ដោយលទ្ធផល ៣-២។ នៅថ្ងៃស្អែកនេះកម្ពុជានឹងត្រូវធ្វើការធ្ងន់ដោយប៉ះជើងខ្លាំងប្រចាំតំបន់អាស៊ានគឺ ឥណ្ឌូណេស៊ី។ ចំណែកការប្រកួតនៅពូល B នោះក៏មានមួយប្រកួតដែរគឺ ថៃ យកឈ្នះ វៀណតាម ដោយលទ្ធផល ៣-១ ៕


អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


