កីឡា
អ្នកលេងគុនខ្មែរ បឺត សង្ឃឹម អាចស្តាកិត្តិយសឡើងវិញបានទេនៅលើទឹកដីអូស្ត្រាលីជាលើកទី២ ឆ្នាំ២០២៦
ក្រុមគុនខ្មែរទាំង ៦រូប និងក្រុមការងារគ្រូបង្វឹកបានទៅដល់ប្រទេសអូស្ត្រាលីកំពុងតែធ្វើទម្ងន់ដើម្បីត្រៀមការប្រកួតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្របពេលនេះជាលើកទី២ ហើយសម្រាប់កីឡាករ បឺត សង្ឃឹម នៅទីនោះ។

កីឡាករ បឺត សង្ឃឹម
និយាយចំពោះកីឡាករ បឺត សង្ឃឹម រូបគេបានជាន់ទឹកដីអូស្ត្រាលីជាលើកទី២ បន្ទាប់ពីលើកទី១ ប្រកួតចាញ់ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ BBC ជាមួយអ្នកប្រដាល់សៀម។ ការប្រកួតដណ្ដើមខ្សែក្រវាត់លើកទី១ នោះគឺបានធ្វើឲ្យគាំទ្រនៅកម្ពុជា និងឯអូស្ត្រាលីមានការខកចិត្តជាខ្លាំងដោយការទន្ទឹងរង់ចាំទស្សនាជាយូរសប្ដាហ៍ ប៉ុន្តែលទ្ធផលបែរជាចាញ់ត្រឹមទឹកទី១ ទៅវិញ។

កីឡាករ បឺត សង្ឃឹម
ស្អែកនេះកីឡាករ បឺត សង្ឃឺម នឹងត្រូវប៉ះជើងខ្លាំង Sulaiman Hashemi លើប្រភេទទម្ងន់ ៦០គីឡូក្រាម។ ការប្រកួតលើកទី២ នេះច្បាស់ណាស់ពិតជាសំខាន់ខ្លាំងចំពោះ បឺត សង្ឃឹម ដើម្បីស្តាកិត្តិយសឡើងវិញពិសេសស្វែងរកជ័យជម្នះជូនអ្នកគាំទ្រនៅអូស្ត្រាលី និងកម្ពុជាវិញ។ គេឃើញកូនសិស្សលោក សេន ប៊ុនថេន រូបគេមិនទទួលការប្រកួតផ្សេងៗនោះឡើយមួយរយៈពេលចុងក្រោយនេះដោយសារតែបញ្ហសុខភាពផង និងអាចជាការថែរក្សាខ្លួន ឬត្រៀមខ្លួនឲ្យបានល្អផងសម្រាប់ការប្រកួតសំខាន់នៅឯអូស្ត្រាលីលើកទី២ នេះ។

បឺត សង្ឃឹម ប្រកួតកន្លងទៅ
បញ្ជាក់ដែរថា កីឡាករ បឺត សង្ឃឹម ទៅប្រកួតលើកទី១ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅពេលនោះចាញ់កីឡាករសៀម យូ ធិន ក្នុងទឹកទី១ ដោយគ្រូពេទ្យបញ្ឈប់ការប្រកួតព្រោះរបួសបែកធំពេក។ ស្អែកនេះរូបគេនិងក្រុមគុនខ្មែរ ៥រូបផ្សេងទៀតនឹងប្រកួតជាថ្មីនៅលើទឹកដីអូស្ត្រលី។ រង់ចាំមើលកីឡាករគុនខ្មែររូបណាខ្លះរួមទាំង បឺត សង្ឃឺម អាចដណ្ដើមជ័យជម្នះបានទេ៕

អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


