កីឡា
ឆោម ចាន់ថន ចាប់ផ្ដើមស្រឡាញ់កីឡាហែលទឹកបន្ទាប់ពីចង់ឈ្នះអ្នកហាត់ជាមួយគ្នា
កីឡាករ ឆោម ចាន់ថន ថាចូលហ្វឹកហាត់កីឡាហែលទឹកដំបូងៗគឺគិតគ្រាន់តែមកដើម្បីហែលសប្បាយនោះទេ និងមិនដែលចង់ក្លាយជាអ្នកអាជីពអ្វីនោះឡើយ ប៉ុន្តែការបន្តហាត់ជាប្រចាំ និងការចង់ឈ្នះគ្នាអំឡុងការហ្វឹហាត់បានធ្វើឲ្យរូបគេបន្តដល់សព្វថ្ងៃនេះ។

កីឡាករ ឆោម ចាន់ថន
ជម្រើសជាតិផ្នែកកីឡាហែលទឹកពាក់ជើងទា ឆោម ចាន់ថន បានឲ្យដឹងថា ដោយសារតែមានសាច់ញ្ញាតិខាងហែលទឹកច្រើន និងមានការជំរុញពីលោកយាយរបស់ខ្លួនផងនោះទើបរូបគេចាប់ផ្ដើមហាត់កីឡាហែលទឹកនេះតាំងពីអាយុប្រហែល ៨ឆ្នាំមកម្ល៉េះ។
ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមវៀតណាមរូបនេះបន្ថែមទៀតថា ចូលហាត់ដំបូងៗនោះគឺគ្រាន់តែចង់ហែលទឹកលេងសប្បាយដូចក្មេងដទៃនោះទេ។ បើចាប់អារម្មណ៍ ឬដាក់គោលដៅឲ្យក្លាយជាកីឡាករជម្រើសជាតិដូចពេលនេះនោះគឺមិនដែលធ្លាប់គិតឡើយ។

កីឡាករ ឆោម ចាន់ថន
ក្នុងវ័យ ១៤ឆ្នាំ និងបានហ្វឹកហាត់យូរៗទៅរូបគេក៏ចាប់ផ្ដើមចង់ប្រកួតប្រជែងជាមួយមិត្តភ័ត្រ និងបានមើលឃើញពីការប្រណាំងប្រជែងឈ្នះ-ចាញ់ គ្នាផងនោះទើបធ្វើឲ្យខ្លួនចាប់ស្រឡាញ់ និងចង់បង្កើនសមត្ថភាពតាំងពីពេលនោះមក។ បច្ចុប្បន្ននេះកីឡាហែលទឹកជាចំណងចំណូលចិត្ត និងជាមិត្តដ៏ល្អសម្រាប់រូបគេទៅហើយ។ ចាន់ថន បានបង្កើតក្ដីស្រមៃ និងតស៊ូអត់ធ្មត់ជាខ្លាំងដើម្បីឈ្នះមេដាយក្នុងការប្រកួតនៅអន្តរជាតិនៅពេលខាងមុខ។ សរុបមកការហ្វឹកហាត់ជាប្រចាំក្លាយជាទម្លាប់ និងអាចជានិស្ស័យផងនោះទើបបណ្ដុះឲ្យរូបគេបន្តក្លាយជាកីឡាករហែលទឹកជម្រើសជាតិ។

កីឡាករ ឆោម ចាន់ថន
បញ្ជាក់ដែរថា កីឡាករ ឆោម ចាន់ថន បច្ចុប្បន្ននេះជាជម្រើសជាតិហែលទឹកពាក់ជើងទា។ រូបគេចាប់ហ្វឹកហាត់កីឡាហែលទឹកនេះអំឡុងអាយុប្រហែល ៨ឆ្នាំមកម្ល៉េះ។ កីឡាកររូបនេះបានជាប់ជម្រើសជាតិអំឡុងឆ្នាំ២០១៨ និងបន្តជាប់ជម្រើសជាតិផ្នែកហែលទឹកពាក់ជើងទានៅឆ្នាំ២០២២ ។ រូបគេធ្លាប់ឈ្នះមេដាយសំរឹទ្ធនៅស៊ីហ្គេមវៀតណាម ឆ្នាំ២០២២ និងឈ្នះមេដាយប្រាក់នៅស៊ីហ្គេមកម្ពុជា ឆ្នាំ២០២៣ និងធ្លាប់ឈ្នះមេដាយនៅព្រឹត្តិការណ៍ហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍កន្លងមកផងដែរ៕

សកម្មភាពហ្វឹកហាត់ហែលទឹកពាក់ជើងទា
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


