ព័ត៌មានអន្ដរជាតិ
UN ព្រមានថា ជនភៀសខ្លួនមីយ៉ាន់ម៉ាជាង ៥០០នាក់ អាចបាត់បង់ជីវិត ក្រោយលិចទូក ២គ្រឿងកណ្តាលសមុទ្រ
ទីភ្នាក់ងារអង្គការសហប្រជាជាតិ(UN) បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា ទូកពីរគ្រឿងដឹកមនុស្សជាង ៥០០នាក់ អាចនឹងលិចនៅឯឆ្នេរសមុទ្រមីយ៉ាន់ម៉ាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈជនភៀសខ្លួនមកពីប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមបានធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់នេះ ដើម្បីស្វែងរកទីកន្លែងសុវត្ថិភាព និងរក្សាជីវិត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ។

អង្គការអន្តរជាតិសម្រាប់អន្តោប្រវេសន៍(IOM) និងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ(UNHCR) លើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមមួយដោយដកស្រង់ព័ត៌មានបឋមថា ទូកទាំងពីរគ្រឿងបានចាកចេញពីរដ្ឋ Rakhine របស់ប្រទេសមីយ៉ាន់ម៉ា កាលពីចុងខែមិថុនា ដោយដឹកអ្នកដំណើរភាគច្រើនជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា មីយ៉ាន់ម៉ា រួមទាំងអ្នកដំណើរមួយចំនួនមកពីជំរំជនភៀសខ្លួន ក្នុងប្រទេសបង់ក្លាដែស។
របាយការណ៍ដដែលរៀបរាប់ថា មនុស្សជាង ៥០០នាក់ ត្រូវបានបារម្ភថា ពួកគេនឹងបាត់បង់ជីវិត។
ភ្នាក់ងារ UNHCR និង IOM មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតដ៏ធ្ងន់ធ្ងរនេះ ខណៈឧប្បត្តិហេតុ និងតួលេខអ្នករងរបួសមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។
ដោយសារតែអំពើហិង្សាក្នុងស្រុក និងស្ថានភាពអស់សង្ឃឹមក្នុងជំរំជនភៀសខ្លួនដ៏ចង្អៀតនៅបង់ក្លាដែស ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ត្រូវបានធ្វើទុក្ខបុកម្នេញ ថែមទាំងប្រថុយជីវិតច្រើនឆ្នាំរស់នៅលើនាវាឈើដ៏ផុយស្រួយ ដោយសង្ឃឹមថានឹងទៅដល់ទីកន្លែងសុវត្ថិភាព និងឱកាសនៃការចិញ្ចឹមជីវិតនៅប្រទេស ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ។
គួរបញ្ជាក់ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត ៩០០នាក់បានបាត់បង់ជីវិត ឬបាត់ខ្លួននៅសមុទ្រ Andaman និងឈូងសមុទ្រ Bengal ប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុន ធ្វើឱ្យសមុទ្រទាំងនេះក្លាយជាផ្លូវសមុទ្រដ៏អាក្រក់បំផុតរបស់ពិភពលោក សម្រាប់ជនភៀសខ្លួន និងជនចំណាកស្រុក។ នេះបើតាម UN ។
ក្នុងឧប្បត្តិហេតុចុងក្រោយបំផុត ក្នុងទូកមានមនុស្សជាង ២៥០នាក់ បានបាត់បង់ការទាក់ទងភ្លាមៗ បន្ទាប់ពីចេញដំណើរ ហើយទូកទីពីរដឹកមនុស្សប្រមាណ ២៨០នាក់បានលិច នៅឆ្នេរសមុទ្រ Irrawaddy ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៦ ៕
សម្រួល៖ ណឺ មិនា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


