Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីនៅវ៉េណេស៊ុយអេឡា! មនុស្សស្លាប់ កើនដល់ជិត ៥ ០០០នាក់ហើយ

បានផុស

នៅ

គ្រោះរញ្ជួយដីភ្លោះយ៉ាងសាហាវបំផុត បានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា តាំងពីខែមុនមកម្ល៉េះ ​ប៉ុន្តែមកទល់ពេលនេះ តួលេខមនុស្សស្លាប់ នៅតែបន្តកើនឡើង ដោយគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ ចំនួនមនុស្សបាត់បង់ជីវិត បានឈានដល់ ជិត ៥ ០០០នាក់ ហើយ។

(រូប៖ Reuters)

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ទិន្នន័យចុងក្រោយ របស់រដ្ឋាភិបាលទីក្រុងការ៉ាកាស ដែលបង្ហាញថា មនុស្ស ៤ ៨២៩នាក់ បានបាត់បង់ជីវិត និង ១៦ ៧៤០នាក់ទៀត រងរបួស។

ទន្ទឹមនោះ មនុស្សយ៉ាងតិច ២០ ៨៥៧នាក់ គ្មានផ្ទះសម្បែង ត្រូវរស់នៅក្នុងជំរំបណ្តោះអាសន្នទាំងដែលត្រូវប្រឈមមុខជាមួយ កង្វះទឹកស្អាត និងការផ្គត់ផ្គង់នានា ព្រមទាំងគ្មានអនាម័យ។

(រូប៖ Reuters)

សូមជម្រាបជាថ្មី គ្រោះរញ្ជួយដីកម្រិតធ្ងន់ ២លើកផ្ទួនៗ បានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា ក្នុងរយៈពេលត្រឹមតែ ៣៩វិនាទីប៉ុណ្ណោះ នៅថ្ងៃទី២៤ ខែមិថុនា។

ចំណុចកណ្តាលនៃការរញ្ជួយដីដំបូងកម្លាំង ៧.៥រ៉ិចទ័រ គឺស្ថិតនៅចម្ងាយប្រហែល ២៣គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Yumare ក្នុងរដ្ឋ Yaracuy ខណៈការរញ្ជួយដីលើកទី២ កម្លាំង ៧.២រ៉ិចទ័រ គឺស្ថិតនៅក្បែរទីក្រុង San Felipe ក្នុងរដ្ឋដដែលនេះ។

(រូប៖ Reuters)

វាគឺជា មហាសោកនាដកម្មគ្រោះរញ្ជួយភ្លោះ ដ៏សាហាវបំផុត ក្នុងប្រវត្តិសាស្រ្តជាង ១០០ឆ្នាំរបស់ប្រទេស វ៉េណេស៊ុយអេឡា៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម