កីឡា
កម្ពុជា ឈ្នះមេដាយមាស ២ និងសំរិទ្ធ ១ ពីការប្រកួតជឺជីតស៊ូជើងឯកអាស៊ី ម្សិលមិញ
កីឡាករ និងកីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា បានឈ្នះមេដាយ ៣ គ្រឿងពីការប្រកួតកីឡាជឺជីតស៊ូយុវជនអាស៊ីអាយុ ក្រោម ២១ ឆ្នាំ ឆ្នាំ ២០២៦ នៅប្រទេសកាហ្សាស្ថាន។

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦ កីឡាការិនី ទឹន សុវណ្ណបួរកែវ និង កីឡាការិនី ហេង សៀវហ៊ាង ឈ្នះមេដាយមាស ១ គ្រឿង លើវិញ្ញាសាគូនារីនារីអាយុក្រោម ២១ឆ្នាំ។ កីឡាការិនីទាំងពីរបានឈ្នះមេដាយ មេដាយមាស ១ គ្រឿងទៀតសម្រាប់ វិញ្ញាសាគូនារីអាយុក្រោម ២១ឆ្នាំដែរ។

ជាមួយគ្នានេះ កីឡាករ សរ សុផានុត បានឈ្នះមេដាយសំរិទ្ធ ១ គ្រឿង លើវិញ្ញាសាឯកត្តជនបុរសប្រយុទ្ធ អាយុក្រោម ២១ឆ្នាំ ទម្ងន់-៦៩គីឡូក្រាម។ ការប្រកួតនឹងបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៦ ដូច្នេះក្រុមកីឡាករ កីឡាការិនីកម្ពុជានៅមានឱកាសទទួលបានមេដាយបន្ថែមទៀត។

សូមបញ្ជាក់ថា សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនី ១៤ នាក់ គ្រូបង្វឹក ២ នាក់ និងមន្ត្រីកីឡា ៨ នាក់ ចូលរួមប្រកួតកីឡាជឺជីតស៊ូ យុវជនអាយុក្រោម ២១ ឆ្នាំ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៦ នៅប្រទេសកាហ្សាស្ថាន៕


អត្ថបទ៖ វិរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


