ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ូធី បើកការវាយប្រហារលើកប៉ាល់ដឹកប្រេងអារ៉ាប៊ីសាអូឌីត ២គ្រឿង នៅសមុទ្រក្រហម
ក្រុមប្រដាប់អាវុធហ៊ូធី នៅប្រទេសយេម៉ែន បានប្រកាសថា ពួកគេបានបើកប្រតិបត្តិការយោធាវាយប្រហារលើកប៉ាល់ដឹកប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតចំនួន ២គ្រឿង ដោយប្រើប្រាស់គ្រាប់មីស៊ីលបាលិស្ទិក មីស៊ីលគ្រូស និងដ្រូន។

តាមការផ្សាយរបស់ BBC នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នេះ អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូធី លោក Yahya Saree បានឱ្យដឹងថា កប៉ាល់ដឹកប្រេងដែលរងការវាយប្រហារនោះ មានឈ្មោះថា Encelia និង Layla។ លោកអះអាងថា ការវាយប្រហារនេះ បានធ្វើឡើងចំគោលដៅ ដើម្បីឆ្លើយតបទៅនឹងការបំពានលើការបិទខ្ទប់ផ្លូវសមុទ្ររបស់ក្រុមខ្លួន។ លោក Saree បានបន្ថែមថា ប្រតិបត្តិការនេះ បានបង្ខំឱ្យកប៉ាល់ផ្សេងទៀតជិត ១០គ្រឿងត្រូវបង្វែរក្បាលត្រឡប់ក្រោយវិញ ហើយក្រុមហ៊ូធី នឹងបន្តប្រតិបត្តិការផ្លូវទឹកនេះ ដែលជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចតាមផ្លូវទឹក និងហាមឃាត់ការធ្វើនាវាចរណ៍ប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីសងសឹកទៅនឹងការបិទខ្ទប់របស់អារ៉ាប៊ីសាអូឌីតមកលើសេដ្ឋកិច្ចយេម៉ែន អស់រយៈពេលជិត១២ឆ្នាំកន្លងមក។
ទន្ទឹមនោះ ក្រុមហ៊ូធី ក៏បានព្រមានខ្លាំងៗទៅកាន់អារ៉ាប៊ីសាអូឌីតថា ប្រសិនបើមានការវាយប្រហារណាមួយមកលើទឹកដីយេម៉ែន ពួកគេនឹងបើកការវាយប្រហារបកសងសឹកយ៉ាងធ្ងន់ធ្ងរចូលជ្រៅទៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីតវិញ។
ខាងភាគីអារ៉ាប៊ីសាអូឌីត តាមរយៈអាជ្ញាធរដឹកជញ្ជូនផ្លូវគោកនិងផ្លូវទឹក (TGA) បានទទួលស្គាល់ថា កប៉ាល់ Encelia ពិតជាត្រូវគេប៉ងវាយប្រហារនៅក្បែរសមុទ្រក្រហមប្រាកដមែន ដោយបង្កឱ្យមានអគ្គិភ័យឆាបឆេះនៅផ្នែកខាងមុខនៃនាវា។ ទោះជាយ៉ាងណា អាជ្ញាធរបានបញ្ជាក់ថា បុគ្គលិក និងនាវិកទាំងអស់នៅលើកប៉ាល់ មានសុវត្ថិភាព ហើយក្រុមការងារជំនាញ បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីគ្រប់គ្រងស្ថានការណ៍ ការពារបរិស្ថានសមុទ្រ និងការពារកប៉ាល់។ ភាគីអារ៉ាប៊ីសាអូឌីត បានថ្កោលទោសថា ការវាយប្រហារនេះ ជាការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ខណៈដែលសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានប្តេជ្ញាថា នឹងមានវិធានការឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីការពារសុវត្ថិភាពនាវាធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bab al-Mandab ដែលជាច្រកសមុទ្រយុទ្ធសាស្ត្រដ៏សំខាន់មួយ តភ្ជាប់សមុទ្រក្រហម ទៅនឹង ឈូងសមុទ្រ Aden ព្រមទាំងមហាសមុទ្រឥណ្ឌា៕
ប្រែសម្រួល៖ ឈាង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


