ព័ត៌មានអន្ដរជាតិ
ពិភពលោកប្រឈមនឹងពន្ធអាមេរិកថ្មី ដោយរដ្ឋបាល ត្រាំ គ្រោងប្រកាសពន្ធពលកម្មដោយបង្ខំ ហើយប៉ះទាំងកម្ពុជា
ពិភពលោកកំពុងត្រៀមប្រឈមនឹងរលកពន្ធថ្មីពីសហរដ្ឋអាមេរិក ខណៈរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងរៀបចំប្រកាសពន្ធថ្មីពាក់ព័ន្ធពលកម្មដោយបង្ខំតាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដែលអាចប៉ះពាល់ដល់ប្រទេសជាច្រើន រួមទាំងកម្ពុជា។

តំណាងពាណិជ្ជកម្មអាមេរិក (USTR) លោក Jamieson Greer បានបង្ហើបក្នុងបទសម្ភាសជាមួយ CNBC កាលពីថ្ងៃអង្គារ ក្រោយត្រូវបានចោទសួរពាក់ព័ន្ធនឹងពន្ធថ្មីថា៖ «យើងរំពឹងថានឹងមានវិធានការមួយចំនួនក្នុងពេលឆាប់ៗនេះ» ប៉ុន្តែលោកមិនអាចបញ្ជាក់ពេលវេលាច្បាស់លាស់បានទេ ដោយសារត្រូវជូនដំណឹងដល់សភា និងភាគីពាក់ព័ន្ធជាមុន។
ការប្រកាសនេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាល ត្រាំ បានដាក់ពន្ធថ្មី ៥០% លើទំនិញពីកាណាដា និង ២៥% លើទំនិញនាំចូលពីប្រេស៊ីល ខណៈពន្ធបណ្តោះអាសន្នមួយទៀតរបស់អាមេរិក នឹងផុតកំណត់នៅថ្ងៃសុក្រនេះ។
ហេតុអ្វីអាមេរិកដាក់ពន្ធថ្មី?
កាលពីខែកុម្ភៈ តុលាការកំពូលអាមេរិកបានសម្រេចថា ពន្ធគយបដិការ ឬ «Reciprocal Tariffs» ដែលលោក ត្រាំ ប្រកាសឡើងកាលពីឆ្នាំ ២០២៥ ថាខុសច្បាប់ និងត្រូវលុបចោល។ តុលាការបានសម្រេចថា ច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចក្នុងគ្រាអាសន្នអន្តរជាតិ (IEEPA) ដែលរដ្ឋបាល ត្រាំ បានប្រើប្រាស់ គឺមិនបានផ្តល់សិទ្ធិគ្រប់គ្រាន់សម្រាប់ការដាក់ពន្ធនោះទេ។
ក្រោយការសម្រេចនេះ រដ្ឋបាល ត្រាំ បានស្វែងរកមូលដ្ឋានច្បាប់ផ្សេងទៀត ដើម្បីបន្តយុទ្ធសាស្ត្រពន្ធរបស់ខ្លួន។ ពន្ធថ្មីរដ្ឋបាលគ្រោងប្រកាសឡើងនោះ នឹងប្រើប្រាស់មាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដែលអនុញ្ញាតឱ្យអាមេរិកចាត់វិធានការលើប្រទេសដែលខ្លួនចោទថាមានការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ដែលរួមបញ្ជូលទាំងបញ្ហាកម្លាំងពលកម្មដោយបង្ខំ។

លោក Greer បាននិយាយថា ការស៊ើបអង្កេតថ្មីផ្តោតលើបញ្ហាពលកម្មដោយបង្ខំ ដោយបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកមានច្បាប់ហាមឃាត់ការជួញដូរទំនិញដែលផលិតដោយពលកម្មដោយបង្ខំ។ ប្រទេសផ្សេងៗជាច្រើនមិនមានច្បាប់បែបនេះ ឬមិនបានអនុវត្តវាឱ្យមានប្រសិទ្ធភាព»។
គួរកត់សម្គាល់ថា មុនដាក់វិធានការថ្មី រដ្ឋបាល ត្រាំ ក៏បានប្រើពន្ធបណ្តោះអាសន្នតាមមាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដែលដាក់ពន្ធ ១០% លើការនាំចូលទូទៅ។ ពន្ធនេះត្រូវផុតកំណត់នៅថ្ងៃសុក្រ ប្រសិនបើសភាមិនចាត់វិធានការបន្ត។
ដើម្បីបន្តគោលនយោបាយពន្ធ រដ្ឋបាលអាមេរិកកំពុងប្តូរទៅប្រើមាត្រា ៣០១ ដែលអ្នកជំនាញមួយចំនួនមើលឃើញថាអាចមានភាពរឹងមាំជាងផ្នែកច្បាប់។
កម្ពុជានិងប្រទេសអាស៊ីក្នុងបញ្ជី
យោងតាម USTR ប្រទេសប្រមាណ ៦០ រួមទាំងសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តជាច្រើន ត្រូវបានស៊ើបអង្កេតពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ និងបញ្ហាពាណិជ្ជកម្ម រួមទាំងផលិតកម្មលើសលុប។
កម្ពុជាស្ថិតក្នុងក្រុមប្រទេសដែលអាចទទួលរងអត្រាពន្ធ ១០% ដោយសារតែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក ដែលចែកអំពីការប្ដេជ្ញាចិត្តលើដំណោះស្រាយបញ្ហាកម្លាំងពលកម្មដោយបង្ខំ។ ប្រទេស ឬដែនដីក្នុងតំបន់ដែលប្រឈមនឹងពន្ធក្នុងអត្រាដូចគ្នារួមមានបង់ក្លាដែស ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងតៃវ៉ាន់ជាដើម។

ដោយឡែកប្រទេសដូចជា ថៃ ហ្វីលីពីន ចិន ជប៉ុន និងកូរ៉េខាងត្បូង អាចប្រឈមអត្រាពន្ធប្រហែល ១២,៥% ដោយសារបរាជ័យ «ក្នុងការអនុវត្តការហាមឃាត់ការនាំចូលកម្លាំងពលកម្មដោយបង្ខំប្រកបដោយប្រសិទ្ធភាព»។
ផលប៉ះពាល់លើពាណិជ្ជកម្មពិភពលោក
អ្នកជំនាញពាណិជ្ជកម្មបានព្រមានថា ពន្ធថ្មីអាចបង្កើនភាពមិនប្រាកដប្រជាសម្រាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក ខណៈប្រទេសនាំចេញនៅអាស៊ី អាចរងសម្ពាធពីការកើនឡើងថ្លៃដើម និងការផ្លាស់ប្តូរទិសដៅវិនិយោគ។
លោក Blake Harden អ្នកជំនាញគោលនយោបាយពាណិជ្ជកម្ម បាននិយាយប្រាប់ CNBC ថា រដ្ឋបាល ត្រាំ កំពុងព្យាយាម «បង្កើតឡើងវិញ» នូវយុទ្ធសាស្ត្រពន្ធសកល តាមរយៈឧបករណ៍ច្បាប់ផ្សេងទៀត។
ការផ្លាស់ប្តូរនេះបង្ហាញថា សង្គ្រាមពាណិជ្ជកម្មរបស់អាមេរិកអាចបន្តជាបញ្ហាសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក ក្នុងពេលដែលប្រទេសនាំចេញកំពុងតាមដានយ៉ាងជិតស្និទ្ធនូវវិធានការថ្មីពីទីក្រុងវ៉ាស៊ីនតោន៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


