ព័ត៌មានជាតិ
ឡាវ បញ្ជូនទាហានប្តូរវេន២រូប ចូលរួមក្រុមអ្នកសង្កេតការណ៍អាស៊ាន តាមដានស្ថានភាពព្រំដែនកម្ពុជា-ថៃ
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចាត់បញ្ជូននាយទាហានប្តូរវេនចំនួន ២រូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) ប្រចាំកម្ពុជា ដើម្បីចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នាយទាហានប្តូរវេនចំនួនពីររូបគឺរួមមាន វរសេនីយ៍ទោ KHAMPHET FONGLAMAY និងវរសេនីយ៍ទោ SINGSAVAN VONGSOUVANH បានអញ្ជើញមកដល់កម្ពុជានៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពី នាយទាហាននៃនាយកដ្ឋានទាក់ទងអន្តរជាតិនៃក្រសួងការពារជាតិ និងក្រុមអ្នកសម្របសម្រួល (CLG)កម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងពង្រឹងតួនាទីដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ។ ព្រមជាមួយគ្នានេះ កម្ពុជាស្វាគមន៍ជានិច្ចចំពោះបណ្តាប្រទេសជាមិត្តក្នុងការបញ្ជូនអ្នកសង្កេតការណ៍ ឬចូលរួមជួយលើកិច្ចការសន្តិភាព។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង។

គួរជម្រាបថា ចាប់តាំងពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ត្រូវបានដាក់ពង្រាយនៅកម្ពុជា ក្រោយបទឈប់បាញ់រវាងកម្ពុជា និងថៃចូលជាធរមាន ក្រុមការងារបានចុះបំពេញបេសកកម្មសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពនៅតាមតំបន់ព្រំដែនជាបន្តបន្ទាប់។ ក្នុងនោះ ក្រុមការងារក៏បានចុះពិនិត្យទីតាំងដែលរងការខូចខាតដោយសារការវាយប្រហារពីភាគីថៃ រួមមានស្ពាន សាលារៀន លំនៅឋានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងៗ។ ការចុះពិនិត្យទាំងនេះមានគោលបំណងប្រមូលព័ត៌មាន ផ្ទៀងផ្ទាត់ហេតុការណ៍ជាក់ស្តែង និងរៀបចំរបាយការណ៍សម្រាប់ជាភស្តុតាង ដើម្បីគាំទ្រដល់ការតាមដានការអនុវត្តបទឈប់បាញ់ ព្រមទាំងលើកកម្ពស់តម្លាភាព និងការជឿទុកចិត្តរវាងភាគីពាក់ព័ន្ធ៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


