កូវីដ-១៩
ក្រុមគ្រូពេទ្យជួរមុខពេទ្យរុស្សី បានជួយសម្រាលកូនដល់ស្ត្រីមានវិជ្ជមានកូវីដ១៩ម្នាក់ ដែលមានកូនទទឹងពោះនិងទឹកភ្លោះរីងអស់ ដោយជោគជ័យ
ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យរុស្សី បានជួយសម្រាលកូនដល់ស្ត្រីមានវិជ្ជមានកូវីដ១៩ម្នាក់ មានកូនទទឹងពោះ និងទឹកភ្លោះរីងអស់ ដោយជោគជ័យនិងមានសុខសុវត្ថិភាពទាំងម្តាយនិងកូន។
លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ពេទ្យរុស្សី)បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ម្នាក់ ដែលមានមានកូនទទឹងពោះ និងទឹកភ្លោះរីងអស់នេះបញ្ជូនមកពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៅវេលាម៉ោង២:១០ព្រឹកថ្ងៃទី ០៦ខែ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងវះកាត់សម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន។ លោកសាស្ត្រាចារ្យបានបន្តថា នេះជាកូនទី ១០ហើយ ដែលមន្ទីរពេទ្យបានសម្រាលជូនអ្នកជំងឺកូវីដ ១៩។

លោកសាស្ត្រាចារ្យបានបន្តទៀតថា កាលពីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ចំនួន ០២ នាក់ទៀត ដោយម្នាក់សម្រាលដោយធម្មជាតិ និងម្នាក់ទៀតដោយវះកាត់បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូនផងដែរ។ លោកសាស្ត្រាចារ្យ ងី ម៉េង បានបញ្ជាក់ថា« តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវនេះ»។

គួរបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតជាមន្ទីរពេទ្យលេចធ្លោមួយដែលបានជួយព្យាបាលជំងឺកូវីដ១៩ បានជាសះស្បើយយ៉ាងច្រើនហើយ បច្ចុប្បន្នមន្ទីរពេទ្យនេះ ត្រូវបានក្រសួងសុខាភិបាលដាក់សម្រាប់ព្យាបាលអ្នកជំងឺកូវីដណា ដែលមានភាពធ្ងន់ធ្ងរប៉ុណ្ណោះ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ដឹងថាហានិភ័យខ្ពស់ តែមន្ត្រីសមត្ថកិច្ចនៅតែចុះជួយប្រជាពលរដ្ឋ រហូតឆ្លងកូវីដខ្លួនឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ



