KPT+
វិធីផ្លាស់ប្ដូរជីវិតឲ្យប្រសើរជាងមុន ចាប់ផ្ដើមពីពេលនេះទៅ
មិនថាអ្នកមានអាយុប៉ុន្មានទេ វាមិនយឺតពេលក្នុងការផ្លាស់ប្ដូរជីវិតឲ្យប្រសើរឡើយ។ ណាស់តែយើងណុងខ្ចិលមិនចង់ឬប្រគល់ជីវិតឲ្យវេនកម្មរបស់យើង ហ្នឹងអាចថាខ្លះ។
បើនិយាយពីធម៌ព្រះ មនុស្សក្នុងលោកនេះអ្នកណាក៏មានកម្មជារបស់ខ្លួន សំខាន់ទោះអ្នកស្ពាយវាមកច្រើនពីកំណើតយ៉ាងណា បើអ្នកមិនខំប្រឹងទំលាក់វាចោលខ្លះ នោះនឹងធ្ងន់ទៅៗមួយជីវិតលាងកម្មខ្លួនមិនចប់ឡើយ។ រឿងអីក៏មានទីបញ្ជប់របស់វា កុំទំលាប់និយាយថា នេះគឺកម្មខ្ញុំ ខំយ៉ាងណាមានតែប៉ុណ្ណឹង ឬធ្វើម៉េចកម្មខ្ញុំជ្រុលចឹងទៅហើយ។
សូមប្រញាប់អានអត្ថបទនេះ ដើម្បីស្វែងយល់ពីរបៀបធ្វើការផ្លាស់ប្ដូរជីវិត ទាំងខាងក្នុងនិងខាងក្រៅ ដើម្បីឲ្យមានអារម្មណ៍រីករាយនិងសន្តិភាពដូចគេឯងវិញ។
១. ផ្លាស់ប្តូរទម្លាប់

ប្រសិនបើចង់ផ្លាស់ប្ដូរជីវិត អ្នកត្រូវផ្លាស់ប្ដូរអ្វីដែលអ្នកបានធ្វើរាល់ថ្ងៃជាមុនសិន។ យើងមិនចាំបាច់ផ្លាស់ប្ដូររឿងគ្រប់យ៉ាងក្នុងពេលតែមួយឡើយ។ សាកល្បងធ្វើការផ្លាស់ប្ដូររឿងអ្វីមួយដែលជាទម្លាប់ប្រចាំថ្ងៃរបស់យើងមកវិញ។ នោះមានន័យថា រឿងណាមិនបានផ្ដល់ភាពរីករាយឲ្យយើងទេ កាត់ចោលកុំស្ដាយ! ជាពិសេសមនុស្សណាសាំញាំជាមួយយើងច្រើន ក៏កុំទុកជិតខ្លួននាំអន្តរាយអនាគតទេ។ ចាប់ផ្ដើមផ្លាស់ប្ដូររឿយៗ ធ្វើម៉េចឲ្យតែសុខភាពផ្លូវចិត្តល្អ។
ការផ្លាស់ប្ដូរបន្តិចបន្តួចមើលទៅដូចជាមិនសូវសំខាន់ទេ ប៉ុន្តែវានឹងធ្វើឲ្យជីវិតយើងរីករាយជាងមុន ដោយសារតែយើងបានបន្ថែមនូវភាពចម្រុះក្នុងជីវិត ។
២. ពិនិត្យមើលផ្លូវជីវិត

មិនថានៅសាលារៀន ធ្វើពេញម៉ោង ឬការងារស្ម័គ្រចិត្ត ឬក៏ការធ្វើដំណើរទៅណា សូមមើលផ្លូវជីវិតខ្លួនឯង ហើយសម្រេចថា តើវាស្របតាមតម្លៃរបស់អ្នកដែរឬទេ។
តើចំណង់ចំណូលចិត្តនៃចំណាប់អារម្មណ៍និងគោលដៅរបស់យើង គឺជាអ្វី? សំណួរនេះមិនត្រឹមតែទាក់ទងនឹងអាជីពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ទាក់ទងនឹងទំនាក់ទំនងរបស់យើងផងដែរ។ តើយើងចង់ឲ្យអ្នកដទៃបរិយាយ និងចងចាំយើងយ៉ាងដូចម្ដេច? គួរតែកំណត់ថា តើរបៀបរស់នៅរបស់យើង ត្រូវគ្នានឹងតម្លៃផ្ទាល់ខ្លួនយើងឬពួកគេអត់?
៣. កែលំអទំនាក់ទំនង
មិនថារកលុយបានច្រើនប៉ុណ្ណា ហើយសមិទ្ធផលយើង អស្ចារ្យប៉ុណ្ណាទេ។ យើងមិនអាចរីករាយនឹងភាពជោគជ័យបានទេ ប្រសិនបើមិនមានមនុស្សជាទីស្រឡាញ់ចែករំលែកវា។
ត្រូវចំណាយពេលវេលាជាមួយមនុស្សជាទីស្រឡាញ់ឲ្យបានច្រើន ហើយបង្ហាញក្ដីអាណិតអាសូរនិងការយោគយល់ចំពោះគ្នា។
៤. ចេញពីតំបន់ឯកាទុក្ខសោក

មនុស្សខ្លះងាយនឹងទទួលបានការលួងលោម ពីទម្លាប់និងការស្គាល់គ្នាដដែលៗពេក។ ដូច្នេះចង់ចាកចេញពីតំបន់ឯកា សូមព្យាយាមធ្វើអ្វីមួយដែលអ្នកមិនធ្លាប់ធ្វើរាល់ថ្ងៃ ទៅកម្មវិធីដែលមិនធ្លាប់បានទៅ និយាយជាមួយមនុស្សថ្មី បរិភោគអ្វីដែលថ្មី និងធ្វើរឿងដែលយើងមិនធ្លាប់ជួបផ្សេងទៀត។ សូមចាកចេញពីមនុស្សដែលបង្ករឿងក្ដៅក្រហាយឲ្យអ្នកមិនលោះថ្ងៃ កុំនៅសាំជាមួយមនុស្សអស់ហ្នឹង។ បើអ្នកនៅតែជជែកវែកញែកដដែលៗ ជីវិតអ្នកគ្មានថ្ងៃបានទៅមុខនឹងគេឡើយ។
៥. រស់នៅក្នុងពេលបច្ចុប្បន្ន

វិធីល្អបំផុតក្នុងជីវិត គឺបញ្ឈប់ការរស់នៅជាមួយអតីតកាល ហើយឈប់ព្រួយបារម្ភពីអនាគត។ ដំបូងត្រូវទទួលស្គាល់ ចងចាំរឿងដែលធ្វើឲ្យអារម្មណ៍យើងមិនល្អ។ បើវាជាហេតុការណ៍ថ្មីៗនេះ ហើយយើងមានអារម្មណ៍ចង់យំ ឬស្រែក ចូរធ្វើវាចុះ កុំខ្មាស់អ្នកណាអី។
នៅពេលដែលយើងសោកស្ដាយ វាក៏គ្មានបានអីមកវិញ រឿងទាំងអស់បានចប់ហើយ គ្មានអ្វីធ្វើដើម្បីបានវាមកវិញឡើយ។ ចូរទទួលស្គាល់ ហើយអរគុណដែលវាចប់ហើយ ទុកឲ្យវាទៅចុះ។ បើអ្នកនៅស្ដាយអ្នកដូចនៅជាប់សំពាយកម្មគ្មានថ្ងៃងើបរួច។ តែបើអ្នកព្រមទទួលយកថ្ងៃនេះ អ្នកនឹងល្អប្រសើរជាងមុន កុំនៅចិត្តមិនដាច់ស្រលះនាំលំបាកខ្លួន។
ត្រូវចងចាំថា មិនថាអ្នកធ្វើល្អប៉ុណ្ណាទេ មនុស្សដែលចាំតែសង្គេតអ្នកគេនៅតែចាប់កំហុសរុញអ្នកទំលាក់ទេ។ ព្រោះមនុស្សអស់នេះ ទោះយើងមិនបានធ្វើអីក៏ថាយើងហ្នឹងឌឺដងគេដែរ។ គួរចំណាយពេលខ្លះដើម្បីចងចាំរឿងល្អៗ ដែលបានកើតឡើងចំពោះយើងកាលពីមុន ឬធ្វើល្អចំពោះមនុស្សល្អៗបច្ចុប្បន្ន ហើយចាប់ផ្ដើមផ្លាស់ប្ដូរជីវិតឲ្យប្រសើរពីពេលនេះទៅ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីមនុស្សជាច្រើនប្រើជីវិតខុសព្រោះរត់តាមភាពលោភលន់?
ចុចអាន៖លាហើយ Comfort Zone ព្រោះខ្ញុំត្រូវការរីកចម្រើនឆ្ពោះទៅមុខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


