ព័ត៌មានជាតិ
គ្រូពេទ្យចុះយកសំណាកមនុស្ស១៥នាក់ក្នុងផ្ទះអ្នកលក់សាច់គោនៅផ្សារចាមដែលស្លាប់ដោយជំងឺកូវិត១៩
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៨ ខែឧសភានេះ ក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅ បានចុះទៅយកសំណាករបស់មនុស្ស ១៥នាក់ ក្នុងនោះមានស្រី៨នាក់ ពាក់ព័ន្ធនឹងស្ត្រីលក់សាច់គោ នៅផ្សារចាមដែលបានស្លាប់ដោយសារជំងឺកូវីត១៩។
យោងតាមប្រភពពីលោក យូសុះ អាប់ឌុលឡោះ ចៅរងទី២ សង្កាត់ព្រែកប្រា បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៨ ខែឧសភានេះ ក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅ បានចុះទៅយកសំណាកក្រុមគ្រួសាររបស់សពស្ត្រី ជនជាតិខ្មែរឥស្លាម ឈ្មោះ ម៉ីត សៃម៉ាស់ អាយុ៥៣ឆ្នាំ ជាអ្នកលក់សាច់គោនៅផ្សារចាម ដែលបានស្លាប់កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ដោយជំងឺកូវីត។

តាមប្រភពពីលោក យូសុះ អាប់ឌុលឡោះ បានបញ្ជាក់ទៀតថា អ្នកពាក់ព័ន្ធនឹងសពស្ត្រីលក់សាច់គោខាងលើ មានរហូតដល់ ១៥នាក់ ក្នុងនោះមានស្រី ៨នាក់ ដែលសុទ្ធសឹងជាអ្នកពាក់ព័ន្ធនឹងសពស្ត្រីខាងលើផ្ទាល់ ដោយពុំទាន់គិត អ្នកដែលទៅទិញសាច់គោពីស្ត្រីរងគ្រោះ ទាំងបោះដុំនិងរាយ។ ហើយអាចនៅសល់អ្នកពាក់ព័ន្ធជាច្រើនទៀត ហើយក្នុងនោះ គ្រូពេទ្យសម្រេចយកតែអ្នកពាក់ព័ន្ធផ្ទាល់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរឥស្លាម ដែលបានស្លាប់កាលពីព្រឹកថ្ងៃទី៧ ខែឧសភា កន្លងទៅនេះ គឺស្លាប់នៅក្នុងផ្ទះ ស្ថិតនៅចំណុចផ្សារចាម នៅក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ខណៈពេលដែលក្រុមគ្រួសារពុំបានដឹងថា ជនរងគ្រោះបានស្លាប់ដោយសារជំងឺកូវីត១៩ នោះឡើយ។
បើតាមការបញ្ជាក់ពីក្រុមគ្រួសារសពបានឲ្យគ្រូពេទ្យដឹងថា ជនរងគ្រោះពុំមានអាការៈដែលសង្ស័យថា មានជំងឺកូវីត១៩ បន្តិចឡើយ ព្រោះជនរងគ្រោះនៅលក់ដូរជាធម្មតា៕
ដោយ ៖ នរា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់