Connect with us

កូវីដ-១៩

ក្រោយរកឃើញកូវីដបំប្លែងខ្លួនរបស់ឥណ្ឌា ថៃ ហាមឃាត់ការធ្វើដំណើររបស់អ្នកទេសចរមកពីប្រទេសចំនួន ៣ នេះ

បានផុស

នៅ

ប្រទេសថៃកាលពីថ្ងៃចន្ទ បានពង្រីកការហាមឃាត់ ការធ្វើដំណើររបស់ខ្លួន ចំពោះការមកដល់របស់ភ្ញៀវអន្តរជាតិ ពីប្រទេសប៉ាគីស្ថាន បង់ក្លាដែស និងនេប៉ាល់ ក្នុងគោលបំណងទប់ស្កាត និងការពារ ជំងឺកូវីដ ១៩ បំប្លែងខ្លួនរបស់ឥណ្ឌា ពីការចូលមកប្រទេសនេះ ។

ទោះយ៉ាងណា ស្ថានទូតថៃប្រចាំនៅប្រទេសប៉ាគីស្ថាន បាននិយាយថា អ្នកកាន់ទិដ្ឋាការថៃ (លើកលែងតែទិដ្ឋាការទេសចរណ៍) អាចធ្វើដំណើរទៅកាន់ប្រទេសថៃ មុនថ្ងៃទី ១៥ ខែឧសភា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការហាមឃាតការធ្វើដំណើរនេះ កើតឡើង បន្ទាប់ពីស្ត្រីមានផ្ទៃពោះ ជនជាតិថៃអាយុ ៤២ ឆ្នាំ និងកូនប្រុសរបស់នាង បានធ្វើតេស្តវិជ្ជមាន ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីរបស់ឥណ្ឌា ក្នុងទីតាំងធ្វើចត្តាឡីស័ក ក្រោយត្រឡប់មកពីប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី ២៤ ខែមេសា ។

ទន្ទឹមនោះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព ជំងឺកូវីដ ១៩ ថៃកាលពីថ្ងៃចន្ទបាននិយាយថា ស្ត្រីខាងលើ និងកូនប្រុសពៅរបស់នាង គឺជាករណីដំបូង នៃជំងឺកូវីដ ១៩ របស់ឥណ្ឌា ដែលត្រូវបានកត់ត្រាក្នុងប្រទេសថៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ ថៃ រកឃើញវីរុសបំប្លែងខ្លួនឥណ្ឌា ហើយ

ចុចអាន ៖ នេប៉ាល់ មានអ្នកស្លាប់ដោយកូវីដខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម