កូវីដ-១៩
តិចអាក្រក់ដូចឥណ្ឌា! នេប៉ាល់ មានអ្នកស្លាប់ដោយកូវីដខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ
ប្រទេសនេប៉ាល់ កាលពីថ្ងៃចន្ទ បានរាយការណ៍ថា មានមនុស្សស្លាប់ ដោយសារជំងឺកូវីដ ១៩ ចំនួន ១៣៩ នាក់ ដែលជាចំនួនស្លាប់ ខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងប្រទេស និងមានអ្នកឆ្លងថ្មីចំនួន ៩,១២៧ ករណី ហើយវាក៏ជាថ្ងៃទី ៦ ជាប់ៗគ្នាផងដែរ ដែលប្រទេសនេះមានករណីថ្មីជាង ៨,០០០ ករណីក្នុងមួយថ្ងៃ ។
នេះជាលើកទីមួយហើយ ដែលអ្នកជំងឺជាង ១០០ នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់ក្នុងពេលតែមួយ នៅក្នុងប្រទេសនេប៉ាល់ ចាប់តាំងពីប្រទេសនេះ ត្រូវបានរងគ្រោះ ដោយរោគរាតត្បាតដំបូងកាលពីឆ្នាំមុន ។

លោក Sameer Adhikari អ្នកនាំពាក្យក្រសួងបានប្រាប់សារព័ត៌មាន ស៊ីនហួ ថា “ខ្ញុំមិនអាចនិយាយថាតើ ពួកគេទាំងអស់បានស្លាប់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ឬក៏យ៉ាងណានោះទេ ។ នេះគឺជាតួលេខនៃការស្លាប់ ដែលត្រូវបានរាយការណ៍ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ” ។
ចំនួនអ្នកស្លាប់ បានកើនឡើង នៅពេលដែលមន្ទីរពេទ្យ កំពុងត្អូញត្អែរអំពីកង្វះអុកស៊ីសែន និងគ្រែអ្នកជំងឺ ។ មន្ទីរពេទ្យជាច្រើន នៅក្នុងប្រទេស បានបញ្ឈប់ការទទួលយកអ្នកជំងឺកូវីដ ១៩ ថ្មី ខណៈដែលប្រព័ន្ធផ្សព្វផ្សាយសង្គម កំពុងស្វែងរកការអំពាវនាវសុំជំនួយ អុកស៊ីសែន និងគ្រែ សម្រាប់មណ្ឌលថែទាំអ្នកជំងឺ ។

ទន្ទឹមនោះ លោក Adhikari បាននិយាយថា “កង្វះអុកស៊ីសែន ក៏អាចរួមចំណែក ដល់ការកើនឡើងនៃការស្លាប់នេះផងដែរ” ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសនេប៉ាល់ មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ៤០៣,៧៩៤ និងមានអ្នកស្លាប់ចំនួន ៣,៨៥៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ នេប៉ាល់ បារម្ភផ្ទុះកូវីដអាក្រក់ដូចឥណ្ឌា ខណៈមេដឹកនាំជឿវិធីព្យាបាលហួសចិត្ត
ចុចអាន ៖ ទើបតែបារម្ភផ្ទុះខ្លាំង ឥឡូវនេប៉ាល់ចាប់ផ្តើមខ្វះគ្រែ និងអ៊ុកស៊ីសែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


