Connect with us

កូវីដ-១៩

ឥណ្ឌូណេស៊ី សរសើរមិនដាច់ពីមាត់ វ៉ាក់សាំង Sinovac ការពារការស្លាប់១០០ភាគរយ និងការឆ្លង ៩៤ភាគរយ

បានផុស

នៅ

វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac Biotech Ltd កំពុងបង្ហាញប្រសិទ្ធភាពគួរជាទីគាប់ចិត្ត ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ក្នុងចំណោមបុគ្គលិកសុខាភិបាលនៅប្រទេសឥណ្ឌូណេស៊ី ដែលនេះជាសញ្ញាដ៏ល្អសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ដែលពឹងផ្អែកលើវ៉ាក់សាំងចិននេះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Budi Gunadi Sadikin បាននិយាយក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារទី១១ខែឧសភាថា ប្រទេសឥណ្ឌូណេស៊ី បានតាមដានបុគ្គលិកសុខាភិបាលចំនួន២៥,៣៧៤នាក់ នៅក្នុងរដ្ឋធានីហ្សាការតារយៈពេល២៨ថ្ងៃ បន្ទាប់ពីពួកគេទទួលវ៉ាក់សាំងដូសទី២ ហើយរកឃើញថា វ៉ាក់សាំងនេះបានការពារពួកគេ ១០០ភាគរយពីការស្លាប់និង៩៦ភាគរយពីការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្រោយចាក់បាន៧ថ្ងៃ។

លោក Sadikin ក៏បាននិយាយផងដែរថា ៩៤ភាគរយនៃបុគ្គលិក ត្រូវបានការពារពីការឆ្លង។ លោក Sadikin បន្តថា “យើងមើលឃើញមានការធ្លាក់ចុះយ៉ាងខ្លាំងចំពោះការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ក្នុងចំណោមបុគ្គលិកពេទ្យ”។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងទេថាតើវីរុសប្រភេទអ្វីដែលវ៉ាក់សាំង Sinovac អាចយកឈ្នះបានបែបនេះនៅឥណ្ឌូណេស៊ី ប៉ុន្តែប្រទេសនេះមិនបានបង្ហាញពីការផ្ទុះឡើងធំៗនៃវីរុសកូវីដ-១៩ទម្រង់បំប្លែងខ្លួនដែលជាក្តីព្រួយបារម្ភនោះទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Straits Times

ចុចអាន៖ ទីបំផុត WHO ទទួលស្គាល់ថា វ៉ាក់សាំង Sinovac ពិតជាមានប្រសិទ្ធភាពមែន!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម