កូវីដ-១៩
៥ចំណុច ព្រះភិក្ខុ គូ សុភាព ផ្ដល់ឱវាទថែសុខភាពផ្លូវចិត្តកំឡុងវិបិត្តិកូវីដ-១៩នៅអូសបន្លាយ
ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានផ្ដល់បទសម្ភាសដល់ កម្ពុជាថ្មី អំពីការថែទាំសុខភាពកំឡុងពេលសាកលលោកកំពុងជួបវិបត្តិកូវីដ-១៩ ដោយព្រះភិក្ខុ បានផ្ដល់ឱវាទ៥ចំណុចដើម្បីថែទាំសុខភាពផ្លូវចិត្តកំឡុងពេលយើងកំពុងរស់នៅក្នុងវិបត្តិកូវីដ-១៩ដែលបន្តអូនបន្លាយ។
ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព មានថេរដីកា ថាបញ្ហាកូវីដ-១៩ បានផ្ដល់ផលប៉ះពាល់តាំងពីជីវភាព ប្រាក់ចំណូល ទម្លាប់ សកម្មភាពរស់នៅ ទំនាក់ទំនង រហូតដល់ផ្លូវចិត្ត។

ព្រះភិក្ខុ បានបន្តសង្ឃដីកាទៀតថា នៅពេលយើងរស់នៅក្នុងបរិបទវិបត្តិកើតឡើងដោយការរាតត្បាតមេរោគកូវីដ-១៩ ក្នុងសង្គមយើងនេះ យើងគួរថែទាំសុខភាពផ្លូវចិត្តដោយ៖
១, បង្ការការពារខ្លួនវិញ ចេះបត់បែនផ្លាស់ប្ដូរឥរិយាបថរស់នៅ ប្រកាន់អនាម័យ រក្សាគម្លាត មិនចេញក្រៅច្រើនជាដើម គោរពតាមវិធានសុខាភិបាល ៣កុំ៣ការពារ។
២, កាត់បន្ថយចំណាយ ដោយមិនគួរចាយវាយច្រើនដូចមុនទៀតទេ គឺត្រូវមានសមតុល្យរវាងចំណូល និងចំណាយ និងមិនត្រូវចំណាយលើអ្វីដែលមិនចាំបាច់។
៣, កំណត់ខ្លួនឯង កុំរវល់តែចំណាយពេលតាមដានព័ត៌មានមិនពិតដែលធ្វើឱ្យខ្លួនភ័យព្រួយបារម្ភកាន់តែច្រើន។
៤, ប្រើពេលវេលាធ្វើកិច្ចការដែលខ្លួនចូលចិត្ត និងបានជាប្រយោជន៍ ដូចជាអានសៀវភៅ ដាំដំណាំ សម្អាតផ្ទះ ហាត់ប្រាណ ដើម្បីជំនួសពេលដែលខ្លួនទំនេរ ឬពេលមិនបានធ្វើកិច្ចការងារដូចពីមុន បញ្ចៀសអផ្សុក។
៥, រកពេលស្ដាប់ធម៌អប់រំចិត្ត រៀនចម្រើនសមាធិ នមស្ការព្រះរតនត្រៃ មុនពេលចូលគេង ដែលធ្វើឱ្យគេងបានលក់ ព្រោះបើភ័យច្រើននាំឱ្យគេងមិនលក់ ប៉ះពាល់សុខភាពផ្លូវកាយបន្តទៀត។ រៀនគិតតាមផ្លូវធម៌ ឱ្យចេះទទួលស្គាល់ការពិត “ទុក្ខសច្ចៈ” គឺសេចក្ដីទុក្ខតែងកើតមានជាធម្មតា ដូចនេះគួរកុំប្រមាថ បើមិនចង់ឱ្យទុក្ខកាន់តែធំ ឬទុក្ខឆាប់មកដល់។ ចេះបង្ការខ្លួនឱ្យបានល្អ និងមានក្ដីសង្ឃឹមថា បញ្ហាទាំងនោះនឹងអាចដោះស្រាយបាន ដូចជាគ្រូពេទ្យរកវ៉ាក់សាំង ថ្នាំព្យាបាលបានជាដើម។
ព្រះភិក្ខុមានសង្ឃដីកាបញ្ជាក់ថា ដូចនេះក្នុងកាលៈទេសៈនេះយើងត្រូវប្រយ័ត្នប្រយែងធ្វើយ៉ាងម៉េចឱ្យមានសុខភាពផ្លូវកាយល្អ សុខភាពផ្លូវចិត្តល្អ នៅពេលចប់កូវីដ-១៩ វិញ យើងប្រឹងប្រែងធ្វើការ ឬរៀបចំមុខរបរឡើងវិញឱ្យបានប្រសើរ។
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


