សុខភាព
ប្រុងប្រយ័ត្នការឈ្លក់ទឹកដោះរបស់ទារក!!!
ការបំបៅដោះ គឺជាមធ្យោបាយផ្តល់អាហារតែមួយគត់ចំពោះទារក។ ទារកទើបនឹងកើតអាចប្រឈមនឹងការឈ្លក់ប្រសិនបើការបំបៅមិនបានត្រឹមត្រូវ។

១) អ្វីទៅជាការឈ្លក់ទឹកដោះ?
ជាការលេបចូលទឹកដោះដោយចៃដន្យទៅក្នុងសួត។ ការឈ្លក់នេះទៀតសោតអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពទារកយ៉ាងខ្លាំង។
២) កត្តាអ្វីខ្លះដែលធ្វើឲ្យទារកឈ្លក់?
– ទារកដែលមានបញ្ហាបេះដូង
ទារកដែលប្រឈមនឹងការឈ្លក់អាចជា៖
– ទារកដែលកើតមិនគ្រប់ខែ ឬទម្ងន់មិនគ្រប់
– ទារកដែលមានភាពមិនប្រក្រតីពីកំណើតដូចជាឆែបមាត់ឬក្រអូមមាត់
– ទារកដែលក្អែញឹកញាប់
– ក្រៅពីនេះក៏មានការរៀបចំស្ថានភាពទារកឲ្យបៅ ឬការបំបៅមិនបានត្រឹមត្រូវ
៣) តើមានផលវិបាកអ្វីខ្លះ ប្រសិនបើទារកឈ្លក់ទឹកដោះ?
– អាចបង្កឲ្យមានរលាកផ្លូវដង្ហើម ឬរលាកសាច់សួតពីស្រាល
ដល់ធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតក៏មាន
– ទារកអាចមានបញ្ហាកង្វះជាតិទឹក ឬអាហារូបត្ថម្ភ
– ទារកអាចនឹងមិនសូវឡើងទម្ងន់
៤) តើមានសញ្ញាអ្វីខ្លះ ដែលបញ្ជាក់ថា ទារកមានឈ្លក់ទឹកដោះ?
ជាទូទៅរោគសញ្ញាស្តែងចេញ ទៅតាមភាពញឹកញាប់នៃការឈ្លក់ និងបរិមាណឬប្រភេទទឹកដោះដែលបានឈ្លក់។
រោគសញ្ញាអាចមាន៖
– លែងចង់បៅ ឬងាកចេញ
– ប្តូរពណ៌សម្បុរពីក្រហម ទៅជាស្វាយ ឬខ្មៅ
– ពិបាកដកដង្ហើម ដង្ហក់ ឬឈប់ដកដង្ហើម
– ក្អក ពេលកំពុងបៅ ឬក្រោយបៅ
– ក្រៅពីនេះអាចមានជារលាកសួតរ៉ាំរ៉ៃ ឬញឹកញាប់
៥) តើធ្វើដូចម្តេចកុំឲ្យទារកឈ្លក់ទឹកដោះ?
ការឈ្លក់ដែលប្រឈមនឹងគ្រោះថ្នាក់ គឺភាគច្រើនដោយការបំបៅទឹកដោះគោ។
– ប្រសិនបើបំបៅទារកដោយទឹកដោះគោម្សៅ ត្រូវជ្រើសរើស
ក្បាលដបដែលសាកសមទៅតាមអាយុរបស់ទារក។
– ត្រូវបំបៅទារកដោយដាក់មាត់ទារកឲ្យស៊ប់នឹងក្បាលដោះឬក្បាលដប។
– រៀបចំស្ថានភាពទារកឲ្យបានត្រឹមត្រូវដោយលើកទារកបញ្ឆិតឲ្យបានប្រហែល ៣០ដឺក្រេពីផ្ទៃរាប រាល់ពេលបំបៅ។

– ក្រោយពេលបំបៅលើកទារកផ្អោបលើខ្លួន និងស្មា ដោយអង្អែលខ្នងតិចៗឲ្យបានយ៉ាងតិច៣០ទៅ៦០នាទី មុននឹងដាក់ឲ្យទារកគេងលើផ្ទៃរាបស្មើវិញ។

– ប្រសិនបើទារកក្អែញឹកញាប់ សូមព្យាយាមបំបៅទារកតិចៗតែញយដង។
សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ប្រសិនបើកូនលោកអ្នកនៅតែមានអាការៈឈ្លក់ញឹកញាប់។
សូមចងចាំថា“ទឹកដោះម្តាយគឺជាជម្រើសអាហារដ៏មានសុវត្ថិភាពតែមួយគត់ចំពោះទារកដែលទើបនឹងកើត”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ស្ដ្រីកើតជំងឺទឹកនោមផ្អែម ហើយមានកូន តើមានផលប៉ះពាល់អ្វីខ្លះដល់ខ្លូនឯង និងទារក?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ



