កូវីដ-១៩
ថ្ងៃនេះ! ខេត្តកំពង់ស្ពឺ រកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន២០នាក់ និងជាសះស្បើយ ចំនួន០៧នាក់
កំពង់ស្ពឺ ៖ នៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន២០នាក់ និងមានអ្នកជាសះស្បើយចំនួន០៧នាក់វិញផងដែរ។

នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រកាសថា ក្រុមមន្ត្រីនៃមន្ទីរសុខាភរបាលខេត្តបានរកឃើញករណីជំងឺកូវីដ-១៩ ចំនួន ២០រូប បន្ថែមទៀត។ ការរកឃើញថ្មីនេះ ជាករណីឆ្លងក្នុងសហគមន៍។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយ បុគ្គលខាងលើ សូមដាក់ខ្លួនអោយនៅដាច់ដោយឡែក និង ទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីយកសំណាក់ នៅមន្ទីរពេទ្យបង្អែក។

ដោយឡែកថ្ងៃនេះដែរ ខេត្តកំពង់ស្ពឺ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន០៧នាក់ក្នុងចំណោមអ្នកឈឺ ៣៦៦នាក់ ។ ក្នុងករណីមានការសង្ស័យសូមប្រញាប់ផ្ដល់ព័ត៌មានមកអាជ្ញាធរឬក៏សេវាសាធារណៈរបស់រដ្ឋដែលនៅជិតបំផុត។

អាជ្ញាធរខេត្តកំពង់ស្ពឺ ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេសត្រូវអនុវត្តន៍តាមវិធានការសុខាភិបាល «៣ការពារ ៣កុំ» ជាប្រចាំ ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕
ដោយ ៖ ភួង រដ្ឋា




-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


