Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ កំពុងសិក្សា យកឈាមសត្វត្រកួត ទៅព្យាបាលកូវីដ និងជំងឺកាចសាហាវមួយទៀត

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យកំពូលមួយ ក្នុងប្រទេសថៃ កំពុងធ្វើការសិក្សាដើម្បីរកមើលថា តើឈាមពីសត្វត្រកួត អាចត្រូវបានប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកនិងកូវីដ-១៩បានដែរឬអត់។

Monitor lizards are protected in Thailand
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពពួកសត្វដែលត្រូវបានការពារនេះ គឺមានប្រព័ន្ធភាពស៊ាំដ៏មានឥទ្ធិពល, អាចរស់នៅក្នុងទឹកកខ្វក់និងស៊ីសាច់រលួយ ហើយក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ពួកគេចង់ទម្លាយអាថ៌កំបាំងរបស់សត្វប្រភេទនេះ។

លោក Jitkamol Thanasak សាស្រ្តាចារ្យនៅមហាវិទ្យាល័យពេទ្យសត្វ នៃសកលវិទ្យាល័យ Mahidol កំពុងដឹកនាំក្រុមមួយ ដែលសិក្សាអំពីលក្ខណៈប្រូតេអ៊ីន ក្នុងផ្នែកមួយនៃប្រព័ន្ធការពារភាពស៊ាំរបស់សត្វត្រកួត។

Blood has been taken from the animals

ពួកគេត្រូវបានផ្តល់ការអនុញ្ញាតពីរដ្ឋាភិបាល ឲ្យប្រមូលសំណាកឈាមពីសត្វត្រកួត។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ប្រូតេអ៊ីនក្នុងខ្លួនសត្វត្រកួត អាចរារាំងការលូតលាស់កោសិកាមហារីកនិងបាក់តេរីមួយចំនួន។

ពួកគេប៉ាន់ស្មានថា ឥទ្ធិពលបែបនេះ ក៏អាចពង្រីកដល់ការយកឈ្នះវីរុសនានា រួមទាំងកូវីដ-១៩ ផងដែរ បើទោះបីជា​ គេមិនទាន់ដឹងច្បាស់ក៏ដោយ។

The lizards were released back into the wild

ជំហានបន្ទាប់គឺត្រូវបញ្ជាក់ឲ្យច្បាស់ៗថា ឈាមរបស់សត្វត្រកួត អាចរារាំងកោសិកាមហារីកនិងបាក់តេរីប្រភេទណាខ្លះ ហើយត្រូវមិនប៉ះពាល់ដល់កោសិកា មានសុខភាពល្អនៅក្នុងខ្លួន។

ពួកគេរំពឹងថា នឹងបញ្ចប់ការសិក្សាដំបូងរបស់ពួកគេលើឈាមសត្វត្រកួត នៅត្រឹមចុងឆ្នាំ២០២១ ហើយបន្ទាប់មកត្រូវធ្វើតេស្ត ថាតើវាអាចប្រឆាំងនឹងជំងឺផ្តាសាយ ផ្តាសាយបក្សីនិងកូវីដ-១៩បានដែរឬទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ វីរុសបំប្លែងខ្លួនប្រភេទថ្មី មានប្រភពចេញពីប្រទេសក្បែរកម្ពុជា កំពុងរាលដាលនៅ អង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម