ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ ជាការទូត លោកស្រី Sherman ត្រូវតែលើកឡើងពីក្តីបារម្ភ និងសំណូមពរ
លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មី នារសៀលថ្ងៃទី០២ ខែមិថុនា នេះថា ជាការទូត លោកស្រី Wendy Sherman លោកស្រីអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ត្រូវតែលើកឡើងពីបញ្ហាផ្សេងៗ ដែលជាក្តីបារម្ភ ពីព្រោះគាត់ទទួលបានសំណូមពរ ខាងសកម្មជន ក៏ដូចជាសមាជិកសភារបស់អាមេរិក។
ការលើកឡើងរបស់លោក ជិន ម៉ាលីន បន្ទាប់ពីមានសេចក្តីប្រកាសព័ត៌មានមួយរបស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ក្រោយពីដំណើរទស្សនកិច្ចរបស់លោកស្រី Wendy Sherman នៅប្រទេសកម្ពុជា រយៈពេល១ថ្ងៃ កាលពីថ្ងៃអង្គារ ទី១ ខែមិថុនា ដែលនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ បានលើកឡើងពីខ្លឹមសារជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោកលោកស្រី Wendy Sherman ដោយបានបញ្ជាក់ថា នៅក្នុងជំនួបនោះ លោកស្រីអនុរដ្ឋមន្ត្រីបានស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនផ្នែកសិទ្ធិមនុស្សជាអន្តរជាតិ និងនៅក្នុងប្រទេស ដោយរួមទាំងការប្តេជ្ញាចិត្ត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ហើយបានសុំឲ្យមានការធានាចំពោះការពារសិទ្ធិកម្មករ និងបានអំពាវនាវឲ្យអាជ្ញាធរទម្លាក់ចោលជាបន្ទាន់នូវការចោទប្រកាន់ ដែលមានហេតុផលនយោបាយប្រឆាំង នឹងសមាជិក នៃគណបក្សប្រឆាំង អ្នកសារព័ត៌មាន និងសកម្មជននានា។
ទាក់ទងបញ្ហានេះ លោក ជិន ម៉ាលីន បញ្ជាក់បែបនេះថា “នៅក្នុងជំនួបជាលក្ខណៈការទូត គាត់ត្រូវតែលើកបែបហ្នឹងហើយ ពីព្រោះគាត់បានទទួលសំណើនេះពីខាងសកម្មជន ក៏ដូចជាសមាជិកសភារបស់គាត់ ដូច្នេះជាលក្ខណៈការទូតគាត់ត្រូវតែលើកឡើងជាក្តីបារម្ភ និងសំណូមពរ ប៉ុន្តែរាជរដ្ឋាភិបាលនឹងទទួលយកមកពិចារណា និងធ្វើការពិនិត្យ ថាតើសំណើណា ដែលស្របទៅនឹងរដ្ឋធម្មនុញ្ញ និងបញ្ញត្តិច្បាប់របស់កម្ពុជា ដែលអាចអនុវត្តបាន ហើយសំណើណា ដែលមិនអាចអនុវត្តបាន ដោយផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ និងបញ្ញត្តិច្បាប់កម្ពុជា”។
ពាក់ព័ន្ធទៅនឹងស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះដែរ លោក ជិន ម៉ាលីន លើកឡើងថា រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក នៅមានការយល់ខុសគ្នាមួយចំនួន ដោយសារការទទួលបាននូវព័ត៌មានខុសៗគ្នា ដូច្នេះរដ្ឋាភិបាលកម្ពុជា នឹងបន្តធ្វើការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងបន្តពិភាក្សាគ្នាទៀត ដើម្បីពិនិត្យមើលចំណុចខ្វែងគ្នា និងការយល់ខុសគ្នា ដើម្បីធ្វើការបកស្រាយ និងបង្រួមចំណុចខ្វែងគ្នានោះឲ្យកាន់តែតូចទៅៗ៕
ដោយ ៖ កោះកែវ
-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


