វប្បធម៌ ជំនឿ
យល់សប្ដិឃើញផែនទី ប្រផ្នូលនៃភាពជោគជ័យកំពុងខិតមករក
កាលដែលអាចយល់សប្ដិឃើញផែនទីនៅក្នុងក្ដីសុបិន គឺជាសញ្ញាអំណោយផលល្អខ្លាំងណាស់។

នេះជាសុបិនមួយដែលចូលមកដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នកទៅរកវិជ្ជមាន និងកើតឡើងក្នុងពេលឆាប់ៗនេះ។
ប្រសិនមុនគេង អ្នកមានបំណងប្រាថ្នា ក្នុងការផ្លាស់ប្ដូរអ្វីមួយនៅក្នុងជីវិត វានឹងលើកកម្ពស់ស្ថានការណ៍ រកស៊ី ធ្វើការ កុំខ្ជះខ្ជាយពេលទៀត អាចចាប់ផ្ដើមបានហើយ។

ការខិតខំរបស់អ្នក នឹងនាំមកនូវព្រឹត្តិការណ៍ជោគជ័យជាច្រើននៅក្នុងជីវិត ដូចច្នេះសូមព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពដើម្បីអនុវត្តផែនការ ។ ប្រហែលជាអ្នកបានបង្កើតបំណង អំពីការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន ឬធ្វើដំណើរទៅកន្លែងណាមួយ ផែនទីនៅក្នុងក្ដីសុបិន មានអត្ថន័យ បញ្ជាក់ថាអ្នកជាមនុស្សម្នាក់ដែលបានតាំងទីលំនៅ ឬរចនាជោគជ័យនេះឡើងដោយខ្លួនឯង។
ជាធម្មតាជនជាតិចិនជឿថា ផែនទីក្នុងសុបិនជាប្រផ្នូលនៃភាពជោគជ័យក្នុងកិច្ចការជំនួញ។ ទោះបីជាមានការលំបាកខ្លះនៅតាមផ្លូវ ក៏ដោយ វាមិនបង្កអន្តរាយទេ។ ប្រាក់ចំណូលរបស់អ្នកនឹងកើនឡើងគួរឲ្យកត់សម្គាល់ ចំណែកសុខុមាលភាពគ្រួសារវិញក៏នឹងប្រសើរឡើង។

ការស្វែងឬពិនិត្យរកផែនទីនៅក្នុងក្ដីសុបិន បង្ហាញថាអ្នកកំពុងមិនពេញចិត្តនឹងបរិស្ថានជុំវិញទេ ជាមូលហេតុដែលនឹងផ្លាស់ប្ដូរ។ ប្រសិនបើអ្នកមានបំណងផ្លាស់ប្ដូរ ការងារក៏បានសម្រេចល្អដូចគ្នា។
ប្រសិនអ្នកណាម្នាក់បានផ្ញើផែនទីឲ្យអ្នក ដើម្បីរកទៅតាំងណាមួយ អ្នកនឹងបានជួបអ្នកណាម្នាក់ឆាប់ៗនេះ ដែលនាំមកនូវជីវិតថ្មី ល្អប្រសើរដល់អ្នកមិនខាន៕
គ្រូ ឯម
ចុចអាន៖រកឃើញថាយល់សប្ដិអាក្រក់ញឹកញាប់ ជាមនុស្សមានច្នៃប្រឌិតលើសគេ?
ចុចអាន៖ឃើញម៉ាស៊ីនបោកគក់ថ្មីក្នុងសុបិន ជាប្រផ្នូលរីកចម្រើនផ្នែកទំនាក់ទំនងសង្គម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


