ព័ត៌មានជាតិ
ករណីពុលស្រាស្លាប់នៅខេត្តពោធិ៍សាត់ ជនរងគ្រោះស្លាប់បន្តបន្ទាប់តាំងពីថ្ងៃ ២៨ ឧសភាមក
ក្រសួងសុខាភិបាលបានចេញរបាយការណ៍ករណីពុលស្រាស្លាប់នៅខេត្តពោធិសាត់ ដែលបណ្តាលឲ្យជនរងគ្រោះ ០៧ នាក់បានស្លាប់បន្តបន្ទាប់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា នាថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង០២ និង១៥នាទី រសៀល ប្រធានមន្ទីរអនុប្រធានមន្ទីរ និងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ស្រុកប្រតិបត្តិក្រគរ និងមណ្ឌលសុខភាព អន្សាចំបក់ ដោយមានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានជំនាញ បានចុះអង្កេតស្រាវជ្រាវ ករណីមរណភាពនៅចំណុច ភូមិសានសរ និងភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលសង្ស័យជាករណីពុលស្រា។

តាមរយៈការចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ និងការសាកសួរបានរកឃើញថា មានការស្លាប់ដោយសារសង្ស័យពុលស្រាស និងស្រាថ្នាំជាបន្តបន្ទាប់សរុបចំនួន៧នាក់ (ស្រី៧នាក់) ដោយចាប់ផ្តើមស្លាប់ពីថ្ងៃ ទី២៨ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងភូមិកើតហេតុខាងលើនេះ និងភាគច្រើននៃជនរងគ្រោះដែលបានស្លាប់ ដោយសារពិសារស្រា ដែលមានជាតិមេតាណុលខ្ពស់ និងមានការយឺតយ៉ាវក្នុងការស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ។
រហូតមកដល់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមស្រាវជ្រាវបានរកឃើញអ្នកប៉ះពាល់សរុប ៩៦ នាក់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រគរ មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយផ្អែកលើស្ថានភាពសុខភាពមួយចំនួនបានជាសះស្បើយ និងមួយចំនួនទៀតកំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយ។
ករណីទាំងអស់ចាប់ផ្តើមឡើងដោយមានរោគសញ្ញាដូចជា ស្រវាំងភ្នែក ព្រិលភ្នែក ណែនដើមទ្រូង ចុកទ្រូង ថប់ដង្ហើម ត្រជាក់ដៃជើង វិលមុខ ក្អួត ឈឺក្បាល ធីងធោង អស់កម្លាំង ទន់ដៃទន់ជើង និង សន្លប់ ហើយក៏បានយកសំណាកស្រាថ្នាំ និងស្រា ស ពីទីតាំង៣កន្លែង សម្រាប់ធ្វើការវិភាគ និងបានផ្ញើរមកក្រសួងសុខាភិបាលនាថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២១។ លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បង្ហាញថា សំណាកស្រាថ្នាំ និងស្រា ស ៤សំណាក មាន២សំណាក ស្រា ស និងស្រាថ្នាំ ដែលមានសារធាតុមេតាណុល (Methanol) លើសកម្រិតខ្ពស់ពី៩,៥ ដល់១៥ភាគរយ ដែលធ្វើឱ្យពុល ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី០,១% ឡើយ។
ពាក់ព័ន្ធនឹងករណីស្លាប់ខាងលើ ក្រសួងសុខាភិបាលសន្និដ្ឋានថា “ ហេតុការណ៍ស្លាប់ នៅភូមិទាំង២នៃស្រុកក្រគរ ខេត្តពោធិ៍សាត់ កើតឡើងដោយសារការពិសាស្រាស ឬស្រាថ្នាំ ដែលមានជាតិមេតាណុលខ្ពស់ បញ្ចាក់តាមលទ្ធផលបានមកពីមន្ទីរពិសោធន៍។
ការស្លាប់ដោយសារតែការបរិភោគស្រា មានសារធាតុមេតាណុលនៅតែកើតមានឡើងជាដដែលៗនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២១ នេះ។ មានជាអាទិ៍ករណីស្លាប់ ១៤នាក់ នៅស្រុកល្វាឯម ខេត្តកណ្តាល។ ករណីស្លាប់នៅស្រុកកំពង់ត្រាចខេត្តកំពត ចំនួន ១០នាក់ និងការស្លាប់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៧នាក់នេះ ដែលសរុបរួមទាំងអស់ស្លាប់៣១នាក់ហើយដោយសារតែពុលស្រា៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


