ព័ត៌មានអន្ដរជាតិ
ថ្មីទៀត! សាច់ញាតិអ្នកស្លាប់ដោយសារកូវីដ វាយពេទ្យឥណ្ឌា ផ្អើលបន្ទប់ ICU (មានវីដេអូ)
នៅក្នុងឧប្បត្តិហេតុថ្មីមួយទៀត បុគ្គលិកសុខាភិបាលឥណ្ឌា ត្រូវបានគេវាយដំនៅឯមន្ទីរពេទ្យ វិទ្យាសាស្រ្តវេជ្ជសាស្រ្ត Jawaharlal Nehru (JNIMS) ក្នុងស្រុក Imphal East នៃរដ្ឋ Manipur។ មនុស្សពីរនាក់ត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងការវាយប្រហារនេះ។
-(1).jpg?0_hVG25xEtI8bKt0szNRdbZSoOnXDqAy&size=770:433)
វីដេអូឃ្លីប បានបង្ហាញពីមនុស្សមួយចំនួនត្រូវជាសាច់ញាតិរបស់អ្នកជំងឺកូវីដ បានបំផ្លិចបំផ្លាញឧបករណ៍នៅក្នុងបន្ទប់ ICU របស់មន្ទីរពេទ្យ JNIMS។
ហេតុការណ៍នេះ ត្រូវបានថតជាប់ក្នុងកាមេរ៉ាសុវត្ថិភាព របស់មន្ទីរពេទ្យ។

យោងតាមរបាយការណ៍បានឲ្យដឹងថា សាច់ញាតិរបស់ស្ត្រីអាយុ ៣៣ ឆ្នាំម្នាក់ដែលបានស្លាប់ដោយសារឆ្លងមេរោគកូវីដ បានបំផ្លាញបន្ទប់ ICU និងកម្ទេចឧបករណ៍ដាក់អុកស៊ីសែន ព្រមទាំងឧបករណ៍ ICU ផ្សេងទៀត។
ប្រភពមួយបានឲ្យដឹងថា “អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពី៣ថ្ងៃមុន ដោយមានជំងឺ កូវីដ ធ្ងន់ធ្ងរ ហើយត្រូវបានណែនាំឲ្យផ្ទេរចូលបន្ទប់ ICU ប៉ុន្តែ សមាជិកគ្រួសាររបស់អ្នកជំងឺបានបដិសេធ” ។ ក្រោយមក អ្នកជំងឺត្រូវបានផ្ទេរទៅបន្ទប់ ICU ប៉ុន្តែបានស្លាប់។

លោកវេជ្ជបណ្ឌិត Kh Lokeshwar Singh អគ្គនាយករងផ្នែកវេជ្ជសាស្ត្រនៅ JNIMS បានប្រាប់ទូរទស្សន៍ India Today ថា រដ្ឋបាលនិងគ្រូពេទ្យ JNIMS បានដាក់ពាក្យបណ្តឹងទៅប៉ូលិស រួចហើយ។
ប៉ូលិសបានឃុំខ្លួនមនុស្សពីរនាក់ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ។ វាជារឿងអកុសល ដែលបុគ្គលិកសុខាភិបាលជួរមុខ បានក្លាយជាមុខសញ្ញានៃអំពើបែបនេះ បើទោះបីជាពួកគេធ្វើការទាំងយប់ទាំងថ្ងៃដើម្បីជួយសង្គ្រោះប្រជាជន ក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះក៏ដោយ៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ India Today
ចុចអាន៖ ឥណ្ឌាផ្ទុះជំងឺកាចសាហាវមួយទៀត បំផ្លាញសរីរាង្គកុមារ ដែលឆ្លងនិង ជាសះស្បើយពីកូវីដ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


