ព័ត៌មានអន្ដរជាតិ
វីដេអូស្ដែងៗ អាមេរិក ជោគជ័យប្រើយន្តហោះដ្រូនចាក់បំពេញប្រេងសាំងឲ្យយន្តហោះចម្បាំងនៅពាក់កណ្ដាលអាកាស
បញ្ជាការទ័ពអាកាសអាមេរិក និងក្រុមហ៊ុន Boeing បានប្រកាសកាលពីថ្ងៃចន្ទថា យន្តហោះប្រភេទ MQ-25A Stingray របស់កងទ័ពជើងទឹកអាមេរិក បានទទួលជោគជ័យក្នុងការចាក់បំពេញបន្ថែម ប្រេងសាំងនៅពាក់កណ្តាលអាកាស ជាលើកដំបូងតាមរយៈយន្តហោះដ្រូន ។

ការធ្វើតេស្តប្រភេទដំបូងនេះ បានធ្វើឡើងនៅអាកាសយានដ្ឋាន MidAmerica ក្នុងទីក្រុង Mascoutah រដ្ឋ Illinois កាលពីសប្តាហ៍មុន ខណៈវីដេអូដែលបានផ្សព្វផ្សាយនៅសប្តាហ៍នេះ បង្ហាញពីយន្តហោះចម្បាំងគ្មានមនុស្សបើក កំពុងចាក់បំពេញបន្ថែមប្រេងសាំង ដល់យន្តហោះចម្បាំង F/A-18 Super Hornet ។
យន្តហោះប្រភេទ Stingray ត្រូវបានគេមើលឃើញ បញ្ចេញបំពង់ទុយយោរបស់ខ្លួន ដើម្បីបញ្ជូនប្រេងសាំងទៅឲ្យយន្តហោះចម្បាំង ។ ការធ្វើសមយុទ្ធនេះ តម្រូវឲ្យមានចម្ងាយ ៦.១ ម៉ែត្រ រវាងយន្តហោះដ្រូន និងបំពង់ប្រេងសាំងរបស់យន្តហោះ Super Hornet ។

ការធ្វើតេស្តដ៏ជោគជ័យនេះ បានកើតឡើង បន្ទាប់ពីការហោះហើរសាកល្បងចំនួន ២៥ ដង ខណៈការធ្វើតេស្តបន្ថែមទៀត ត្រូវបានគេរំពឹងថានឹងធ្វើឡើង នៅចុងឆ្នាំនេះ ហើយកងនាវាចរអាមេរិក គ្រោងនឹងទិញយន្តហោះ MQ-25A ចំនួន ៧២ គ្រឿងទៀត ក្នុងតម្លៃប្រមាណ ១.៣ ពាន់លានដុល្លារ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ កងទ័ពជើងទឹក អាមេរិក បញ្ចេញវីដេអូធ្វើសមយុទ្ធ និងឃ្លាំមើលនាវាដឹកយន្តហោះចិននៅសមុទ្រចិនខាងត្បូង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


