Connect with us

កូវីដ-១៩

អាជ្ញាធរគ្រោងពង្រីកវិសាលភាពលក់ដូរតាមផ្សាររដ្ឋទាំង ២៥

បានផុស

នៅ

អាជ្ញាធរ​រាជធានីភ្នំពេញ គ្រោង​ពង្រីក​វិសាលភាពនៃ​ការលក់ដូរនៅតាមផ្សារ​រដ្ឋទាំង២៥ឱ្យ​បាន​ទូ​លំ​ទូលាយ​ជាងមុន ក្រោយ​ពីផ្សាររដ្ឋនានានៅទូទាំងរាជធានីភ្នំពេញ មិន​មាន​ការឆ្លងរីករាល​ដាល​ជំងឺ​កូវីដ​-១៩​បន្ថែមទៀត ខណៈបាន​បើក​ឱ្យដំណើរការប្រមាណ២សប្តាហ៍ហើយនោះ បើទោះបី​នៅ​តាម​បណ្ដា​រោងចក្រសហគ្រាសមួយចំនួននៅតែបន្តឆ្លងក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ កិច្ចប្រជុំ Video Conference កាលពីថ្ងៃទី ៨ ខែមិថុនា លោក ឃួង ស្រេង អភិបាល​នៃ​គណៈ​​អភិបាលរាជ​ធានីភ្នំពេញ​លើកឡើងថា ផ្សាររដ្ឋទាំង២៥ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេច​បើក​ឱ្យ​ដំណើរការ លក់ដូរឡើងវិញប្រមាណ២សប្ដាហ៍កន្លងមកហើយ ដោយ​លក់​ជា​គ្រឿង​ឧបភោគ​បរិភោគ ត្រី សាច់ជាដើម។

ប៉ុន្តែ​ក្រោយ​ពី​បើក​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​នោះ ឃើញ​ថា​នៅ​តាម​ផ្សារ​រដ្ឋទាំង២៥មិនមានការឆ្លងរាលដាលជំងឺ​កូវីដ​-១៩​នោះទេ។ ដូច្នេះទេ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងពង្រីកវិសាលភាពនៃការបើកផ្សារទាំង២៥នេះ ឱ្យបានធំទូលាយជាងមុន ។

​ទោះ​បីជាយ៉ាង​ណាក្តីលោកបញ្ជាក់ថា មុនពេលនៃការបើក​វិសាលភាពផ្សារ​ឱ្យបានទំលំទូលាយជាងមុននេះ រដ្ឋ​បាលរាជធានីភ្នំពេញនឹងធ្វើការកោះប្រជុំជាមួយនឹងគណៈកម្មការផ្សារទាំង២៥ជាមុនសិន ដើម្បី​ពិនិត្យលទ្ធភាព ថាតើយើង​គួតែពង្រីកវិសាលភាពផ្សារឱ្យបានក្នុងកម្រិតណា។

ក្រោយពី​មាន​ការ​ប្រជុំពិភាក្សាគ្នាហើយនោះរដ្ឋបាលរាជធានីភ្នំពេញនឹងចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ដើម្បី​ជម្រាប​ជូនទៅគណៈកម្មការផ្សារទាំង២៥ និងសាធារណៈជនអោយបានជ្រាបជាព័ត៌មាន ដោយ​សារ​តែប្រជាពលរដ្ឋភាគច្រើនបំផុតហើយ បានចេះការពារខ្លួនទៅតាម​ការណែនាំរបស់​ក្រសួង​សុខា​ភិបាល និងការអនុវត្ត​៣កុំ៣ការពារបានល្អ មានន័យថា ពួកគាត់ចេះរស់នៅក្នុងបរិបទថ្មី កូវីដ-១៩​ហើយ៕ អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម