ព័ត៌មានអន្ដរជាតិ
បុរសទះកំផ្លៀងលោក Macron ថ្ងៃមុន ទទួលទោសជាប់ពន្ធនាគារ និងប្រាប់ពីមូលហេតុ
បុរសអាយុ២៨ឆ្នាំម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ ខែ បន្ទាប់ពីទះកំផ្លៀងប្រធានាធិបតីបារាំងលោក Emmanuel Macron។
លោក Damien Tarel ក៏ត្រូវបានផ្តល់ការព្យួរទោសរយៈពេល ១៤ ខែបន្ថែមទៀតផងដែរ ចំពោះបទល្មើស ដែលបានកើតឡើងកាលពីថ្ងៃអង្គារ ខណៈមេដឹកនាំបារាំង ទទួលបានការស្វាគមន៍ពីមនុស្សជាច្រើននៅទីក្រុង Tain-l’Hermitage ភាគអាគ្នេយ៍ប្រទេសបារាំង។
លោក Tarel ក៏ត្រូវបានហាមឃាត់មិនឲ្យធ្វើការក្នុងការិយាល័យសាធារណៈ និងមិនឲ្យកាន់កាប់អាវុធ រយៈពេល ៥ ឆ្នាំផងដែរ។
គាត់ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីទះកំផ្លៀងលោក Macron ខាងឆ្វេង និងត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាប្រឆាំងនឹងបុគ្គលម្នាក់ ដែលបានវិនិយោគជាមួយអាជ្ញាធរសាធារណៈ។
នៅក្នុងតុលាការ លោក Tarel បានហៅខ្លួនគាត់ថាជាអ្នកស្នេហាជាតិស្តាំនិយម ឬស្នេហាជាតិជ្រុល និងជាសមាជិកនៃចលនាបាតុកម្មសេដ្ឋកិច្ច “អាវកាក់ពណ៌លឿង” ដែលចលនានេះ បានធ្វើឲ្យរង្គោះរង្គើតំណែងប្រធានាធិបតីរបស់លោក Macron ក្នុងឆ្នាំ ២០១៨ និង ២០១៩។
គាត់បានប្រាប់តុលាការក្រុង Valence ថា ទង្វើរបស់គាត់គឺមិនបានគ្រោងទុកជាមុនទេ និងកើតឡើងដោយសារតែកំហឹងចំពោះការធ្លាក់ចុះសេដ្ឋកិច្ច របស់ប្រទេស បារាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ វីដេអូស្ដែងៗ ប្រធានាធិបតីបារាំង ត្រូវគេទះកំផ្លៀង ពេលដើរទៅកាន់ហ្វូងមនុស្សដែលរង់ចាំស្វាគមន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


