ព័ត៌មានអន្ដរជាតិ
របបអាហារផ្ដោតលើរុក្ខជាតិ មិនត្រឹមជួយឲ្យសុខភាពល្អ តែកាត់បន្ថយអាការធ្ងន់ធ្ងរនៃកូវីដបានល្អប្រសើរ
អ្នកតស៊ូមតិនៃរបបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិ តែងណែនាំថា អាហារផ្ដោតលើរុក្ខជាតិច្រើនតែកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ ដូចជាជំងឺបេះដូងនិងជួយដល់បរិស្ថានច្រើន។ ថ្មីៗការសិក្សាស្រាវជ្រាវបានបង្ហាញថា ពពួកអាហារអស់នេះ អាចផ្ដល់នូវអត្ថប្រយោជន៍សុខភាពមួយផ្សេងទៀត គឺជួយថយចុះនៃភាពធ្ងន់ធ្ងររបស់ជំងឺកូវីដ ១៩ ។
របបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះ ៧៣ ភាគរយនៃការឆ្លងមេរោគកូវីដ ក្នុងកម្រិតធ្ងន់ធ្ងរទៅមធ្យមនៅក្នុងការស្រាវជ្រាវបានបញ្ជាក់។ របបអាហារទាំងនោះរួមបញ្ចូលត្រី បន្លែ គ្រាប់ធញ្ញជាតិនិងស៊ុត ឬសាច់បក្សី។ ប៉ុន្តែក៏ត្រូវកំណត់ឲ្យបានត្រឹមត្រូវ មិនមែនឲ្យតែអាហារសុខភាពគឺល្អទាំងអស់នោះទេ ហើយត្រូវតែបំបាត់ការហូបសាច់ ទើបអាចផ្សារភ្ជាប់ជាមួយនឹងអត្រាទាបនៃការឆ្លង ៥៩ ភាគរយ។
យោងតាមការសិក្សាបានប្រៀបធៀបទៅនឹងអ្នកដែលញ៉ាំរបបអាហាររុក្ខជាតិ មានជាតិស្ករទាប និងអ្នកដែលមានរបបអាហារមានជាតិកាបូអ៊ីដ្រាតក្នុងកម្រិតជាតិប្រូតេអ៊ីនខ្ពស់ គឺមានការឆ្លងកូវីដជិត ៤ ដង។
ក្រុមអ្នកស្រាវជ្រាវក៏បានបន្ថែមថា របបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិ គឺសំបូរទៅដោយសារធាតុចិញ្ចឹម ជាពិសេសសារធាតុគីមី phytochemicals , polyphenols, carotenoids វីតាមីននិងសារធាតុរ៉ែដែលមានសារៈសំខាន់ សម្រាប់ប្រព័ន្ធភាពស៊ាំដែលមានសុខភាពល្អ។ ចំណែកសាច់ត្រីគឺជាប្រភពដ៏សំខាន់មួយនៃវីតាមីន D និងអាស៊ីដខ្លាញ់អូមេហ្គា ៣ ដែលទាំងពីរនេះមានលក្ខណៈប្រឆាំងនឹងការរលាកបានយ៉ាងល្អ។
លោកវេជ្ជបណ្ឌិត Sara Seidelmann ប្រធានសុខភាព Stamford នៅ Connecticut បាននិយាយថា ” លទ្ធផលរបស់យើងបានបង្ហាញថា របបអាហារដែលមានសុខភាពល្អនិងសំបូរទៅដោយអាហារដែលមានសារធាតុចិញ្ចឹមក្រាស់ បានការពារប្រឆាំងនឹងកូវីដបានខ្ពស់មិនធម្មតា ” ។
ទោះយ៉ាងណា លោកបន្ថែមចុងក្រោយថា “ការសិក្សានេះបង្ហាញពីតម្រូវការសម្រាប់ការសិក្សាដែលត្រូវបានរៀបចំឲ្យបានល្អប្រសើរ លើការផ្សារភ្ជាប់គ្នារវាងរបបអាហារ ស្ថានភាពអាហារូបត្ថម្ភ និងលទ្ធផលនៃកូវីដ ១៩ ប៉ុណ្ណោះ ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


