កូវីដ-១៩
ក្រសួងជំរុញឱ្យរាជធានីខេត្តពង្រឹងការធ្វើតេស្តរហ័សដល់អ្នកដំណើរទាំងអស់ចូលមកកម្ពុជាតាមច្រកព្រំដែន
លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ‑១៩បានជំរុញឱ្យអភិបាលនៃគណៈអភិបាលរាជធានី‑ខេត្តទាំងអស់ត្រូវពង្រឹងការត្រួតពិនិត្យសុខភាពតាមរយៈការធ្វើតេស្តរហ័សដល់អ្នកដំណើរចូលមកកម្ពុជាតាមច្រកព្រំដែនទាំងផ្លូវអាកាសផ្លូវគោកនិងផ្លូវទឹកឲ្យបានម៉ឺងម៉ាត់។

ការក្រើនរំលឹកក៏ដូចជាជំរុញឱ្យអភិបាលរាជធានីខេត្តពង្រឹងការធ្វើតេស្តរហ័សដល់អ្នកដំណើរចូលមកប្រទេសកម្ពុជានេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ‑១៩ក៏ដូចជាកាត់ផ្តាច់ការចម្លងពីបុគ្គលមួយទៅបុគ្គលមួយទៀតបានទាន់ពេលវេលាខណៈការឆ្លងជំងឺកូវីដ‑១៩នៅប្រទេសជិតខាងកម្ពុជាក៏ដូចជានីលើសកលលោកកំពុងមានការផ្ទុះជំងឺកូវីដ‑១៩យ៉ាងធ្ងន់ធ្ងរពិសេសវីរុសបម្លែងខ្លួនថ្មី។
លោករដ្ឋមន្ត្រី បានឱ្យដឹងនៅក្នុងលិខិតផ្ញើទៅកាន់អភិបាលរាជធានីខេត្ត ថា ក្នុងករណីធ្វើតេស្យរកឃើញមានវិជ្ជមានកូវីដ‑១៩ ត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ចំណែកអ្នកដំណើរផ្សេងទៀតដែលរួមដំណើរជាមួយអ្នកជំងឺកូវីដ‑១៩ ត្រូវបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កដើម្បីឱ្យពួកគេធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

លោក រដ្ឋមន្ត្រី បានណែនាំដល់អភិបាលខេត្តនៅតាមព្រំដែនថៃនិងវៀតណាមត្រូវប្រជុំជាមួយសមភាគីថៃឬវៀតណាមដើម្បីស្នើសុំកិច្ចសហការក្នុងការពង្រឹងការធ្វើតេស្តរកជំងឺកូវីដ‑១៩ជូនដល់ពលករនិងប្រជាជនទូទៅមុននឹងអនុញ្ញាតឲ្យមកកម្ពុជាវិញ។
គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៣៧៣២១នាក់អ្នកជាសះស្បើយចំនួន៣០ ៦១៧នាក់អ្នកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមានចំនួន៦៧០៤នាក់និងអ្នកស្លាប់ចំនួន៣១១នាក់សុទ្ធតែនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈឆ្នាំ២០២១៕
អត្ថបទៈ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


