Connect with us

កូវីដ-១៩

ស្រ្តីវិជ្ជមានកូវីដ-១៩ ម្នាក់សម្រាលកូនដោយជោគជ័យ

បានផុស

នៅ


ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានសម្រាលកូនជូនស្រ្តីវិជ្ជមានកូវីដ-១៩ ម្នាក់ ដោយជោគជ័យហើយទាំងម្តាយនិងទារិកាមានសុខភាពល្អធម្មតាទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឱ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមិថុនា នេះថា
នៅវេលាម៉ោង១៧និង៥៨នាទី ថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានសម្រាលកូនជូនស្រ្តីវិជ្ជមានកូវីដ-១៩ ឈ្មោះ ងិន ស្រីតូច អាយុ៣០ឆ្នាំ រស់នៅភូមិបុស្ស ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយជោគជ័យ ។

លោកបណ្ឌិតបានបន្តថា ទាំងកូន និងម្តាយមានសុខភាពល្អជាធម្មតាទេ ដោយទារិកាមានទម្ងន់៣គីឡូក្រាម ។ លោក បណ្ឌិតបានបន្តទៀតថា នេះជាករណីទី៤ហើយ ដែលគ្រូពេទ្យព្យាបាលកូវីដនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ បានសម្រាលកូនស្រ្តីវិជ្ជមានកូវីដ១៩៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម