Connect with us

ព័ត៌មានអន្ដរជាតិ

និស្សិតនៅទីក្រុង អ៊ូហាន ជាង ១ ម៉ឺននាក់ជួបជុំគ្នាកកកុញក្នុងពិធីទទួលសញ្ញាបត្រ ដោយមិនពាក់ម៉ាស និងរក្សាគម្លាត

បានផុស

នៅ

និស្សិតជាង ១១,០០០ នាក់នៅទីក្រុងអ៊ូហាន បានជួបជុំគ្នាក្នុងពហុកីឡាដ្ឋានមួយ សម្រាប់ពិធីទទួលសញ្ញាបត្របញ្ចប់ការសិក្សារបស់ពួកគេ ដោយមិនពាក់ម៉ាស និងរក្សាគម្លាតសង្គម អ្វីឡើយ ។

យោងតាមប្រភពព័ត៌មានក្នុងស្រុក Hubei News បានឲ្យដឹងថា ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណពហុកីឡដ្ឋាន ក្នុងសាកលវិទ្យាល័យ Central Normal University និងមានការចូលរួមពីនិស្សិតជាង ១១,០០០ នាក់ ។

សារព័ត៌មាននោះរាយការណ៍ថា ឪពុកម្តាយជាង ៣,០០០ នាក់ ក៏ត្រូវបានផ្តល់កន្លែងអង្គុយមើលកូនៗរបស់ពួកគេ ដែលបានបញ្ចប់ការសិក្សានោះផងដែរ ដោយធ្វើឲ្យចំនួនមនុស្សសរុបនៅក្នុងពហុកីឡាដ្ឋាននោះ មានដល់ទៅជាង ១៤,០០០ នាក់ឯណោះ ។

ទន្ទឹមនោះ សិស្សក្នុងថ្នាក់សិក្សាឆ្នាំ ២០២០ ទាំងនោះ ក៏បានបង្ហោះការអបអរព្រឹត្តិការណ៍នេះនៅលើបណ្ដាញ Weibo ផងដែរ ខណៈនិស្សិតម្នាក់បានសរសេរថា “ខ្ញុំបានត្រឡប់ទៅសាលាវិញ បន្ទាប់ពីសោកស្តាយដែលមិនអាចទទួលសញ្ញាបត្របញ្ចប់ការសិក្សា កាលពីឆ្នាំមុន” ។

ចំណែកនិស្សិតម្នាក់ទៀតបានសរសេរថា “អរគុណដល់សាលារបស់ខ្ញុំ ដែលបានផ្តល់ឲ្យយើងនូវថ្នាក់រៀនឆ្នាំ ២០២០ ក៏ដូចជាពិធីបញ្ចប់ការសិក្សានេះ” ។

គួរបញ្ជាក់ថា ពិធីចែកសញ្ញាបត្រទ្រង់ទ្រាយធំនេះបានធ្វើឡើង នៅចំណុចកណ្តាលនៃជំងឺរាតត្បាតកូវីដ ១៩ ដែលបានផ្ទុះឡើងកាលពីចុងឆ្នាំ ២០១៩ ។ វីរុសនេះត្រូវបានគេអះអាងថា រកឃើញដំបូងនៅក្នុងទីក្រុងអ៊ូហាន ខេត្ត Hubei ដោយធ្វើឲ្យប្រជាជនចំនួន ១១ លាននាក់ រស់នៅក្នុងការបិទខ្ទប់រយៈពេល ៧៦ ថ្ងៃ ។

បន្ទាប់មកប៉ុន្មានខែ ក្រោយការបិទខ្ទប់នោះ ទីក្រុងអ៊ូហានបានវិលទៅរកស្ថានភាពធម្មតាឡើងវិញ ហើយបានចាប់ផ្តើមរៀបចំព្រឹត្តិការណ៍សាធារណៈទ្រង់ទ្រាយធំ នៅខែសីហា ឆ្នាំ ២០២០ ក្រោយជំងឺកូវីដ ១៩ ស្ថិតនៅក្រោមការទប់ស្កាត់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Yahoo

ចុចអាន ៖ ចិន ​កំណត់​ចាក់​វ៉ាក់​សាំង​កូវីដ​ឲ្យ​បាន​១ពាន់​លាន​ដូស​ត្រឹម​ចុងសប្តាហ៍នេះ

ចុចអាន ៖ ទស្សនាបណ្ដុំរូបភាពស្អាតៗ ពិធីបុណ្យអុំទូកនាគ ដែលកំពុងប្រារព្ធនៅទូទាំងប្រទេស ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត លី ឆេង បន្តជំរុញ​ឱ្យ​យុវជន​ខិតខំ​យកសិក្សារៀនសូត្របន្ថែមទៀត ដើម្បី​ក្លាយ​ជាមូលធនមនុស្ស​ដ៏សំខាន់របស់សង្គមជាតិ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម