ព័ត៌មានអន្ដរជាតិ
ចិនកំណត់ចាក់វ៉ាក់សាំងកូវីដឲ្យបាន១ពាន់លានដូសត្រឹមចុងសប្តាហ៍នេះ
ប្រទេសចិននឹងចាក់វ៉ាក់សាំងឲ្យបាន១ពាន់លានដូសនៅបំណាច់សប្តាហ៍នេះ បន្ទាប់ពីការបង្កើនផលិតកម្ម និងបណ្តាញចែលចាយវ៉ាក់សាំងទ្រង់ទ្រាយធំត្រូវបានធ្វើឡើងដើម្បីបំពេញមហិច្ឆតារបស់ខ្លួនដែលត្រូវចាក់ឲ្យបាន៤០%នៃប្រជាជនទូទាំងប្រទេសក្នុងខែនេះ។
អាជ្ញាធរចិនបានកំពុងជំរុញ និងលើកទឹកចិត្តឲ្យប្រជាជនទទួលយកការចាក់វ៉ាក់សាំងការពារកូវីដ-១៩ដោយឥតគិតថ្លៃ និងស្ម័គ្រចិត្តតាមរយៈផ្តល់ជារង្វាន់លើកទឹកចិត្តជាប្រាក់សុទ្ធ កាដូ និងសញ្ញាពណ៌សំគាល់សម្រាប់អាជីវកម្មដោយអាស្រ័យលើអត្រាចាក់វ៉ាក់សាំង។
ការចាប់ផ្តើមពីដំបូងមានលក្ខណៈយឹតយ៉ាវ ដោយវ៉ាក់សាំងតែ៨០លានដូសប៉ុណ្ណោះត្រូវបានចាក់នៅត្រឹមខែឧសភា ខណៈអត្រាឆ្លងកូវីដ-១៩ប្រចាំថ្ងៃរបស់ចិនបានកើតឡើងប្រហែលជា២០នាក់ជារៀងរាល់ថ្ងៃ។ អ្នកដែលបានចាក់ច្រើនបំផុតគឺ១ដូសដែលជាវ៉ាក់សាំងផលិតក្នុងស្រុក Sinopharm និង Sinovac។

តាមការផ្សាយរបស់សារព័ត៌មានរដ្ឋ ថា កាលពីថ្ងៃអង្គារ៍ គណកម្មការសុខភាពជាតិចិនបានប្រកាសថា វ៉ាក់សាំងជាង៩០១លានដូសដែលផលិតក្នុងស្រុកត្រូវបានចាក់ដល់ប្រជាជន។
ការដាក់ចេញផែនការធំក្នុងរយៈពេលខ្លីនេះបានកើតឡើងចំពេលអាជ្ញាធរនៅទីក្រុងមានពលរដ្ឋច្រើន Guangzhou កំពុងប្រយុទ្ធនឹងវីរុសបំប្លែងខ្លួន Delta ដែលរកឃើញដំបូងនៅឥណ្ឌាកំពុងវាយលុក។
អាជ្ញាធបានឲ្យដឹងថា ករណីឆ្លងពីរនាក់នៅខេត្ត Guangdong កាលពីថ្ងៃអង្គារ៍ និង៣នាក់នៅថ្ងៃចន្ទដែលសរុបទាំងអស់ចំនួន១៥០នាក់។ ឆ្លើយតបនឹងការផ្ទុះសាថ្មីនេះចិនបានចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំគឺប្រជាជនទូទាំងទីក្រុងដើម្បីរកកូវីដ-១៩។
ខេត្ត Guangdong កំពុងស្ថិតក្រោមបំរាមក្នុងនោះមានដូចជាហាមធ្វើដំណើរ និងបិទខណ្ឌជាច្រើនរយៈពេលពីរសប្តាហ៍មកហើយ បន្ទាប់ពីការផ្ទុះឆ្លងថ្មីកើតមានកាលពីខែមុន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


