ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរហើយ! មីយ៉ាន់ម៉ា រកឃើញកូវីដបំប្លែងខ្លួន ២ ប្រភេទ ខណៈប្រព័ន្ធថែទាំសុខភាពកំពុងរងគ្រោះ ដោយសាររដ្ឋប្រហារ
ស្ថានីយ៍ទូរទស្សន៍រដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា និយាយថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនដែលអង្គការសុខភាពពិភពលោក (WHO) ចាត់ទុកថាមានការព្រួយបារម្ភ ត្រូវបានរកឃើញនៅក្នុងប្រទេស ។
ស្ថានីយ៍នេះបានរាយការណ៍កាលពីថ្ងៃអង្គារថា ករណីពាក់ព័ន្ធនឹងវីរុសបំប្លែងខ្លួនរបស់ឥណ្ឌា “Delta” និងវីរុសបំប្លែងខ្លួនអង់គ្លេស “Alpha” ត្រូវបានបញ្ជាក់កើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

របាយការណ៍នោះបានបន្ថែមទៀតថា មនុស្សសរុបចំនួន ១១ នាក់ដែលឆ្លងវីរុសនេះ ត្រូវបានគេរកឃើញនៅក្នុងតំបន់ចំនួន ៤ រួមមានតំបន់ Mandalay ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា តំបន់ Tanintharyi ភាគខាងត្បូង និងតំបន់ Sagaing ដែលស្ថិតនៅជាប់ភាគពាយ័ព្យប្រទេសឥណ្ឌា ។
បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាមិនបានតេស្តទ្រង់ទ្រាយធំរកជំងឺកូវីដ ១៩ នោះទេ ខណៈបុគ្គលិកសុខាភិបាលបានចាកចេញពីកន្លែងធ្វើការរបស់ពួកគេ នៅទូទាំងប្រទេសដើម្បីប្រឆាំងនឹងរដ្ឋប្រហាររបស់យោធា ។

ទន្ទឹមនោះ វាកាន់តែពិបាកក្នុងការកំណត់ថាតើ អត្រាឆ្លងមានកម្រិតខ្ពស់យ៉ាងណានោះ ព្រោះចំនួននៃការធ្វើតេស្តបានធ្លាក់ចុះស្ទើរតែដល់ចំណុចសូន្យ ខណៈប្រទេសកំពុងជួបរដ្ឋប្រហារ ។
បន្ថែមពីនេះ អាជ្ញាធរសុខាភិបាលព្រមានថា ចាប់តាំងពីចុងខែមុនមក មានការកើនឡើងយ៉ាងខ្លាំងនូវចំនួនករណីឆ្លងថ្មី ទោះបីជាចំនួននៃការធ្វើតេស្តត្រូវបានកំណត់ក៏ដោយ ។

ស្របពេលជាមួយគ្នានេះ ការព្រួយបារម្ភកំពុងកើនឡើងថា វីរុសនេះអាចរីករាលដាលបន្ថែមទៀត នៅពេលដែលប្រព័ន្ធថែរក្សាសុខភាពរបស់ប្រទេស កំពុងដំណើរការមិនល្អ ដោយសារតែមានភាពចលាចលជាបន្តបន្ទាប់ បន្ទាប់ពីរដ្ឋប្រហារ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសមីយ៉ាន់ម៉ា មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៤៦,០៥១ ករណី និងមានអ្នកស្លាប់ ៣,២៤៨ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ យន្តហោះយោធា មីយ៉ាន់ម៉ា ដឹកព្រះសង្ឃទៅវត្ត ធ្លាក់ទាំងមិនដឹងមូលហេតុ ស្លាប់ ១២ នាក់
ចុចអាន ៖ លោកស្រី អ៊ុងសាន ស៊ូជី ប្រឈមការចោទប្រកាន់ពុករលួយធ្ងន់ណាស់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


