ព័ត៌មានអន្ដរជាតិ
លោកស្រី អ៊ុងសាន ស៊ូជី ប្រឈមការចោទប្រកាន់ពុករលួយធ្ងន់ណាស់
អាជ្ញាធរយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់មេដឹកនាំដែលត្រូវបានបណ្តេញចេញលោកស្រី អ៊ុងសាន ស៊ូជី ពីបទអំពើពុករលួយ ដែលជាការរចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុតលើលោកស្រីរហូតដល់ពេលនេះ។
លោកស្រី ស៊ូជី ត្រូវបានចោទប្រកាន់ពីបទទួលសំណូកជាប្រាក់សុទ្ធ និងមាស ដែលអាចជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ប្រសិនបើរកឃើញមានកំហុស។ លោកស្រីបានប្រឈមការចោទប្រកាន់៦ករណីផ្សេងទៀតពាក់ព័ន្ធនឹងការនាំចូលឧបករណ៍ទាក់ទង (អាយកូម) ខុសច្បាប់ និងបទញុះញង់ឲ្យមានការបះបោរជាសាធារណៈ។

អតីតទីប្រឹក្សារដ្ឋត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែកុម្ភៈនៅពេលរបបយោធាបានកាន់កាប់អំណាចតាមរយៈរដ្ឋប្រហារ។ ចាប់តាំងពីពេលនោះមក លោកស្រីត្រូវបានឃុំខ្លួននៅក្នុងផ្ទះ និងអាចដឹងរឿងរ៉ាវ ឬមើលឃើញបញ្ហាសង្គមខាងក្រៅតិចតួចប៉ុណ្ណោះក្រៅពីការបង្ហាញខ្លួននៅលើតុលាការ។
សេចក្តីប្រកាសព័ត៌មានមួយចេញដោយក្រុមប្រឹក្សាភិបាលយោធានៅថ្ងៃព្រហស្បតិ៍បាននិយាយថា លោកស្រី ស៊ូជី បានទទួលប្រាក់សំណូក៦០ម៉ឺនដុល្លារអាមេរិក និងមាស៧ដុំ។ សេចក្តីប្រកាសក៏បានចោទប្រកាន់ថា រដ្ឋាភិបាលស៊ីវិលមុនៗ ដែលជាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានបាត់បង់ប្រាក់យ៉ាងច្រើននៅក្នុងកិច្ចព្រមព្រៀងដីធ្លី។
ក្រៅពី លោកស្រី ស៊ូជី ដែលចំណាយពេលជាច្រើនឆ្នាំនៅក្នុងផ្ទះឃុំឃាំងកំឡុងពេលនៃការគ្រប់គ្រងរបស់យោធាពីមុន អតីតមន្ត្រីជាច្រើនក៏បានប្រឈមនឹងអំពើពុករលួយស្រដៀងគ្នាពាក់ព័ន្ធនឹងការចោទប្រកាន់ស៊ីសំណូកដែរ។
មុននេះ ការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុតលើលោកស្រី ស៊ូជី ដោយចោទថា លោកស្រីបានប្រព្រឹត្តទង្វើអាថ៌កំបាំងដែលអាចជាប់ពន្ធនាគាររហូតដល់១៤ឆ្នាំ។
មេធាវីរបស់លោកស្រី គឺលោក Khin Maung Zaw បានហៅការចោទប្រកាន់អំពើពុករលួយថា មិនសមហេតុផល និងនិយាយថា លោកស្រីអាចប្រឈមនឹងជាប់ពន្ធនាគាររយៈពេលយូរពីបទសម្ងាត់ និងអំពើពុករលួយ។

រដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈរបស់របបយោធាមីយ៉ាន់ម៉ាបានធ្វើប្រទេសមួយនេះធ្លាក់ក្នុងភាពវឹកវរដោយមានជនស៊ីវិលរាប់សែននាក់ធ្វើការតវ៉ា ហើយកម្លាំងយោធាបានធ្វើការបង្ក្រាបដោយហិង្សាដែលបានសម្លាប់មនុស្សជាង៨០០នាក់ និងជិត៥ពាន់នាក់ឃុំខ្លួន។
បទចោទប្រកាន់លើលោកស្រី អ៊ុងសាន ស៊ូជី
- អំពើពុករលួយ ដែលអាចជាប់ពន្ធនាគារដល់១៥ឆ្នាំ
- ការបំពានលើទង្វើសម្ងាត់ អាចជាប់ពន្ធនាគារដល់១៤ឆ្នាំ
- ការបំពាន់ច្បាប់នាំចូល អាចជាប់ពន្ធនាគារដល់៣ឆ្នាំ
- ការបំពានច្បាប់ទូរគមនាគមន៍ អាចជាប់ពន្ធនាគារដល់១ឆ្នាំ
- ការចោទប្រកាន់ពីរករណីទៀតគឺបំពានច្បាប់គ្រោះធម្មជាតិ ដោយការចោទនីមួយៗអាចជាប់ពន្ធនាគារដល់៣ឆ្នាំ
- ការញុះញង់ជាសាធារណៈឲ្យមានការបះបោរ អាចជាប់ពន្ធនាគារដល់៣ឆ្នាំ
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


