ព័ត៌មានជាតិ
នាយកដ្ឋានសុខុមាលភាព បន្តអនុវត្តភារកិច្ចត្រួតពិនិត្យទិន្នន័យជនអនាថា ក្រោយពេលមានភាពប្រសើរនៃជំងឺ កូវីដ-១៩
មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា ក្រុមការងារបច្ចេកទេសត្រូវបន្តអនុវត្តភារកិច្ចរៀបចំផែនការអង្កេតរហ័សជនអនាថា ក្រោយពេលមានភាពប្រសើរនៃជំងឺកូវីដ-១៩ឲ្យកាន់តែឆាប់កាន់តែល្អ។

នេះជាការលើកឡើងរបស់លោក ឈួរ សុបញ្ញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេសក្នុងកិច្ចពិភាក្សាជាមួយក្រុមការងារបច្ចេកទេសអង្កេតរហ័សជនអនាថាដើម្បីពិភាក្សាលើវឌ្ឍនភាពនិងវិភាគទិន្នន័យនៃការអង្កេតកន្លងមកនៅទូទាំងប្រទេស និងការរៀបចំផែនការអង្កេតបន្តបន្ទាប់ក្រោយពេលភាពប្រសើរនៃជំងឺកូវីដ-១៩ នាថ្ងៃម្សិលមិញនេះ ក្នុងនាយកដ្ឋានសុខុមាលភាពសង្គមរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា។
លោក ឈួរ សុបញ្ញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេសបានថ្លែងថា ក្រៅពីកិច្ចការអង្កេតរហ័សជនអាណាថា សកម្មភាពក្រុមការងារចុះអង្កេតរហ័សចំពោះជនអនាថា កន្លងមកនិងទិសដៅផែនការជាបន្តចុះជាបន្តបន្ទាប់នោះខាងក្រសួងក៍បានប្រកាសថា បងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះពិសេសជនអនាថាដែលទទួលផលប៉ះបាល់ដោយសារជម្ងឺរាតត្បាតកូវិដ១៩សូម អញ្ជើញបន្តមកពិនិត្យឈ្មោះឲ្យបានត្រឹមត្រូវនៅតាមមូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួនដើម្បីបន្តទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុងខែនេះនិងខែក្រោយៗទៀត។

ដោយឡែកគ្រួសារឬជនអនាថាដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចពត៏មានខាងលើសូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលខ្លួនស្នាក់អាស្រ័យនោះដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើងដោយសារតែការខុសឈ្មោះឬអត្តសញ្ញាណណាមួយនោះ៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


