Connect with us

កូវីដ-១៩

ថៃ រកឃើញអ្នកឆ្លងកូវីដ ៣,១២៩ករណី និងស្លាប់ ៣០នាក់ទៀត

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៣០នាក់បន្ថែមទៀត ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១,៥៥៥នាក់។ 

ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន ៣,១២៩ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់២០៧,៧២៤ករណី។

ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន២,៦៧២ករណីគឺជាប្រជាជនទូទៅ និង៤៥៧ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ។

ស្របពេលជាមួយគ្នានោះ អ្នកជំងឺចំនួន៤,៦៥១នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ២៤ម៉ោងចុងក្រោយ ថៃ ប្រកាសមានអ្នកស្លាប់ដោយសារកូវីដ ដល់ទៅ ៤០នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម