Connect with us

ព័ត៌មានជាតិ

អាយុ​ថ្លៃ ត្រូវ​រន្ទះបាញ់​ចំ​កណ្តាល​ខ្នង​តែ​មិន​ស្លាប់​

បានផុស

នៅ

បាត់ដំបង ៖ ក្មេង​ជំទង់​ម្នាក់ នៅក្នុង​ចំណោម​គ្នីគ្នា​៤​នាក់ កំពុង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះ បន្ទាប់ពី​ត្រូវ​រន្ទះបាញ់​ចំ​កណ្តាល​ខ្នង​បណ្តាល​ឲ្យ​រងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង លុច អធិការ​នគរបាល​ស្រុក​ថ្មគោល បាន​បញ្ជាក់ថា ករណី​គ្រោះធម្មជាតិ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ២ រសៀល ថ្ងៃទី​១៨ ខែ មិថុនា ឆ្នាំ ២០២១ ត្រង់ចំណុច​វាលស្រែ លើ​កំណាត់​ផ្លូវ​ប្រាសាទ ក្នុង​ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ខណៈដែល​មេឃ​កំពុង​ធ្លាក់​ភ្លៀង។

ករណី​រន្ទះបាញ់​នេះ បាន​កើត​ឡើង​ទៅលើ​ឈ្មោះ សារី ថង​ឌី ហៅ​សុខ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្រុមទី​៣ ភូមិ​ប៉ោយ​សំរោង ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង។ ដោយ​មុន​ពេល​ភ្លៀង​ឈ្មោះ ថង​ឌី ហៅ​សុខ បាន​នាំ​គ្នា​៤​នាក់​ទៅ​បាញ់​សត្វ​នៅ​វាលស្រែ លុះ​ពេល​មេឃ​រក​ភ្លៀង ពួកគេ​ក៏​នាំគ្នា​ត្រឡប់មកផ្ទះ​វិញ ដោយ​មកដល់​ចំណុច​ផ្លូវ​ប្រាសាទ ភ្លៀង​ក៏​កំពុង​ធ្លាក់​ស្រាប់តែ​រន្ទះ​បាន​បាញ់​ចំឈ្មោះ សារី ថង​ឌី ហៅ​សុខ ០១​នាក់ ចំ​កណ្ដាល​ខ្នង បណ្ដាល​ឲ្យ​រងរបួស បន្ទាប់មក​ក្រុម​គ្រួសារ​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ថ្មគោល​ដើម្បី​សង្គ្រោះ ដោយ​បច្ចុប្បន្ន​នេះ​ក្មេងប្រុស​រងគ្រោះ​កំពុងស្ថិត​ក្នុងការ​ព្យាយាម​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ​នៅឡើយ​៕

ដោយ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
អត្ថាធិប្បាយ៨ វិនាទី មុន

បទវិភាគ៖«ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការសហប្រជាជាតិ គឺជាឱកាសមាសសម្រាប់កម្ពុជា»

ព័ត៌មានអន្ដរជាតិ៣៩ វិនាទី មុន

អ៊ីរ៉ង់ នឹងបន្តកិច្ចចរចានុយក្លេអ៊ែរ​ឡើង​វិញ ជាមួយមហាអំណាចអឺរ៉ុប E3

ព័ត៌មានជាតិ១០ នាទីutes មុន

កសិករនៅក្នុងស្រុកមោងឫស្សីអះអាង​ថា ឆ្នាំ​នេះ​ទិន្នផល​​ស្រូវ​រំពឹង​បានផល​​ច្រើន

ព័ត៌មានជាតិ១៣ នាទីutes មុន

អគ្គនាយក CMAC តបទៅថៃថា ជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាបានបោសសម្អាតមីនរាប់លានគ្រាប់

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៦ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

Sokha Hotels

ព័ត៌មានពេញនិយម