កូវីដ-១៩
គ្រូពេទ្យនឹងចុះយកសំណាកអភិបាលខណ្ឌមានជ័យ
យោងតាមផេក ហ្វេសប៊ុករបស់លោក យន់ សំអូន ដែលជាមនុស្សដ៏ជិតស្និទ្ធបំផុតរបស់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានបង្ហោះខ្លឹមសារថា សូមឲ្យលោកអភិបាលខណ្ឌមានជ័យចៀសឲ្យផុតពីជំងឺកូវីដ១៩ ខណៈដែលថ្ងៃទី២២ខែមិថុនា ខាងមុខនេះលោកត្រូវបានគ្រូពេទ្យចុះយកសំណាកថាតើលទ្ធផលវិជ្ជមានឬអវិជ្ជមាន។

លោក យន់ សំអូន បានបង្ហោះខ្លឹមសារថា តើបងប្អូនមានអ្វីជូនពរដល់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ព្រោះថ្ងៃនេះជាថ្ងៃទី១២ ដែលលោក ពេជ្រ កែវមុនី បានធ្វើចត្តាឡីស័ក តែម្នាក់ឯង បែកពីគ្រួសារ ការងារ នេះហើយតួនាទី ត្រូវតែជួបប្រទះនូវជំងឺឆ្លងទាំងនេះ។
លោក យន់ សំអូនលើកឡើងថា “លោក បានលះបង់ច្រើនណាស់ចំពោះបេសសកម្មនៅក្នុងសម័យកូវីដនេះ។ សង្ឃឹមថា ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១នេះលោកនិងធ្វើតេស្តលើកចុងក្រោយ សូមទទួលបានលទ្ធផលអវីជ្ជមាន។ហើយក៏មិនធម្មតា គ្រាន់តែលោកយកសំណាកកន្លងមកជាង១០មកហើយ”។

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានសំដែងនូវក្តីអាណិតអាសូរដល់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យដែលលោកត្រូវធ្វើចត្តាឡីសក័ រស់នៅដាច់ដោយឡែកពីគ្រួសារ។ និងចុងក្រោយសូមឲ្យលោកចៀសផុតពីជំងឺដ៏កាចសាហាវនេះ។
គួរំឭកថាបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យបានគោរពជូនពរដល់លោកពេជ្រ កែវមុនី សូមធ្វើតេស្តលើកចុងក្រោយនេះសូមឲ្យលទ្ធផលល្អកុំមានជំងឺនេះឲ្យសោះ៕ អត្ថបទ៖នរា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


