ព័ត៌មានជាតិ
សមត្ថកិច្ចបង្ហាញមុខក្រុមជនទុច្ចរិតក្លែងបន្លំជាប៉ូលិសជំរិតយកលុយពីពលរដ្ឋនៅរាជធានីភ្នំពេញ
សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញមុខក្រុមជនទុច្ចរិតក្លែងបន្លំជាមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ហើយលួចធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋ ជំរិតយកប្រាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលទើបបង្រ្កាបបាននាពេលថ្មីៗនេះ។
សមត្ថកិច្ចជំនាញ បានឲ្យដឹងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ថា បន្ទាប់ពីបានទទួលព័ត៌មានជាបន្តបន្ទាប់ពីប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ អំពីជនសង្ស័យមួយក្រុម បង្ហាញអត្តសញ្ញាណជាសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ប្រើមធ្យោបាយ រថយន្ត ម៉ូតូ ធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋសម្លុតយកប្រាក៎ជាថ្នូរ នៃការដោះលែងវិញ។
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង២៤៖០០នាទី នៅចំណុច ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការស្រាវជ្រាវឈានទៅបង្រ្កាបជាក់ស្តែងក្រុមក្លែងខ្លួនជាសមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋសម្លុតយកប្រាក់ជាច្រើនលើកនៅភូមិសាស្ត្ររាជធានីភ្នំពេញ នាពេលកន្លងមក។
ក្នុងប្រតិបត្តិការសមត្ថកិច្ចជំនាញឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់៖១-ឈ្មោះ កេត វីរីយ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ(មេក្លោងផ្តើមគំនិត)២-ឈ្មោះ សយ តុលា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ(អ្នកសមគំនិត)៣-ឈ្មោះ ផាន់ វីរ:ភក្តី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ(អ្នកសមគំនិត) ៤-ឈ្មោះ សល់ ភារៈ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ(អ្នកសមគំនិត)
ក្នុងនោះរួមទាំងវត្ថុតាងចាប់យកចំនួនរួមមាន៖ រថយន្ត ១គ្រឿង ម៉ូតូ ២គ្រឿង អាវុធខ្លី(ជ័រ) ១ដើម វិទ្យុទាក់ទង ម៉ាក់មូតូរ៉ូឡា ១គ្រឿង ឯកសណ្ឋាននគរបាល ២កំប្លេ និងមួកនគរបាល កាតនគរបាលក្លែងក្លាយ ចំនួន ៣សន្លឹក និងសម្ភារកក្លែងបន្លំមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ រួមនឹងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕ អត្ថបទ៖សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពិធីករម្នាក់ រងការរិះគន់យ៉ាងចាស់ដៃទង្វើខ្វះសីលធម៌ អង្គុយគងអន្ទាក់ខ្លាពេលសម្ភាសន៍អ្នកនិពន្ធ សុខ ចាន់ផល
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ២១ ម៉ោង ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារារ៉េប Ricky ScoTt ទម្លាយរឿងនារីម្នាក់ត្រូវ Rappersល្បីឈ្មោះ២រូបបៀតបៀនផ្លូវភេទ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
៥០ ឆ្នាំមកនេះ បុរាណវិទូ ចិន នៅតែឈឺចាប់ ក្រោយកំណាយឃើញទ័ពដីឥដ្ឋអធិរាជ ឈិនស៊ី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វព្រៃដែលបាត់វត្តមានចាប់ពី ៣០ ឆ្នាំ ទើបប្រកាសថាផុតពូជពីដែនព្រៃធម្មជាតិ