ព័ត៌មានជាតិ
សម្ដេចតេជោ ចេញសារលិខិតពញ្ញាក់ស្មារតីកុំឱ្យយុវជន ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ថ្ងៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារលិខិតដល់ជនរួមជាតិ បង្ហាញឆន្ទៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមកម្មវិធីនយោបាយ ផែនការជាតិស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
សារលិខិតរបស់ម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាស ប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២១។

សម្ដេចតេជោ មានប្រសាសន៍ថា នៅឆ្នាំ២០២១នេះ បើទោះបីជាសកលលោក ឬប្រទេសជាតិនៅតែបន្តរងឥទ្ធិពល ការឆ្លងរាលដាលជំងឺកូវីដ១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែរៀបចំប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងកម្រិតថ្នាក់ជាតិ ក្រោមប្រធានបទ “គ្មានគ្រឿងញៀន និងគ្មានជំងឺកូវីដ-១៩ សហគមន៍មានសុវត្ថិភាព និងការអភិវឌ្ឍ” ក្នុងរូបភាពជាយុទ្ធនាការអប់រំ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាញទំនាក់ទំនងសង្គម និងការរៀបចំដុតបំផ្លាញគ្រឿងញៀន ដែលចាប់បាននាពេលកន្លងមក។
នៅក្នុងសារលិខិត ចេញផ្សាយមុនមួយថ្ងៃ នៃទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈបញ្ជាការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការ ទទួលខុសត្រូវខ្ពស់ អនុវត្តការងារឱ្យមានប្រសិទ្ធភាព។
ម្យ៉ាងទៀត ស្ថាប័ន ភាគីពាក់ព័ន្ធទាំងអស់ត្រូវ ផ្សព្វផ្សាយអប់រំ បង្ការទប់ស្កាត់ បង្ក្រាប និងដោះស្រាយបញ្ហាដែលមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។
សូមបញ្ជាក់ថា នៅឆ្នាំ២០២០ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ ៤៦១ ករណី ដែលកើន ៦,៧៩ ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២១៩ ក្នុងនោះមានជនសង្ស័យពាក់ព័ន្ធចំនួន ២១ ៥៦៦នាក់ ត្រូវបានឃាត់ខ្លួន និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទបាន ៣ ៨៧៥ គីឡូក្រាម៕
អានពិស្ដារ៖





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


