ព័ត៌មានអន្ដរជាតិ
ប្រុងប្រយ័ត្ន! សត្វចិញ្ចឹមរបស់អ្នកផ្ទុកកូវីដ អាចជាភ្នាក់ងារធ្វើឲ្យមេរោគកាន់តែរីករាលដាល
ការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះបានបង្ហាញថា វីរុសកូវីដ គឺងាយនឹងចម្លងទៅសត្វចិញ្ចឹមដូចជាឆ្មានិងឆ្កែជាទីបំផុត បើម្ចាស់របស់វាមានផ្ទុកមេរោគនេះ។

ជាផ្នែកមួយនៃការស្រាវជ្រាវ សំណាកត្រូវបានយកពីសត្វចិញ្ចឹមចំនួន៣១០ក្បាល នៅក្នុងគ្រួសារចំនួន១៩៦ ដែលមានសមាជិកឆ្លងជំងឺកូវីដ-១៩។
វាត្រូវបានគេសន្និដ្ឋានថា សត្វឆ្មាចំនួន៦ក្បាល និងឆ្កែ៧ក្បាល បានបង្ហាញនូវលទ្ធផល PCR វិជ្ជមាន។ ដូចគ្នានេះផងដែរ សត្វចំនួន៥៤ក្បាល បានធ្វើតេស្តវិជ្ជមានសម្រាប់អង់ទីគ័រវីរុស។

វេជ្ជបណ្ឌិត Els Broens មកពីសាកលវិទ្យាល័យ Utrecht នៃប្រទេស ហូឡង់ ត្រូវបានដកស្រង់សម្តីដោយ BBC ថា “ប្រសិនបើអ្នកមានកូវីដ អ្នកគួរតែចៀសវាងការទាក់ទងជាមួយសត្វឆ្មាឬឆ្កែរបស់អ្នក ដូចអ្នកធ្វើជាមួយមនុស្សដទៃទៀតដែរ”។
លោកបានបន្ថែមទៀតថា “ការព្រួយបារម្ភជាចម្បងគឺមិនមែនសុខភាពរបស់សត្វទេ ប៉ុន្តែជាហានិភ័យដែលសត្វចិញ្ចឹមអាចដើរតួជាភ្នាក់ងារស្តុកវីរុស និងបញ្ជូនវាទៅកាន់មនុស្ស។ មេរោគអាចជាប់នៅលើខ្លួនសត្វទាំងនោះ ហើយចម្លងទៅមនុស្សដែលប៉ះពាល់ពួកវា ធ្វើការឆ្លងកាន់តែរីករាលដាល”។

ទន្ទឹមនឹងនេះដែរ ការសិក្សាមួយទៀតរបស់សាកលវិទ្យាល័យ Guelph នៅខេត្ត Ontario នៃប្រទេស កាណាដា បានបង្ហាញថា សត្វឆ្មាដែលដេកនៅលើគ្រែរបស់ម្ចាស់វា គឺងាយនឹងឆ្លងជំងឺនេះកាន់តែខ្លាំង។
សត្វឆ្មាសរុបចំនួន៤៨ក្បាល និងឆ្កែចំនួន៥៤ក្បាល មកពី៧៧គ្រួសារ ត្រូវបានធ្វើតេស្តវិជ្ជមាន អង់ទីគ័រវីរុសកូវីដ-១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ WION
ចុចអាន៖ ទារកសម្រាលនៅក្នុងសហគមន៍ដែលមានការរីករាលដាលខ្ពស់ ប្រឈមការឆ្លងកូវីដរហូតដល់ ១០ ដង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


