ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់១៥៣គ្រួសារក្នុងស្រុកត្រាំកក់ ទទួលអំណោយពីសាខាកាកបាទក្រហម
នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយសមាជិកសមាជិកាគណៈកម្មធិការសាខា លោកនាយកប្រតិបត្តិសាខាមន្ត្រីប្រតិបត្តិសាខា និងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាមកជូនបងប្អូនប្រជាពលរដ្ឋចំនួន១៥៣គ្រួសារ ក្នុងនោះរលំទាំងស្រុង១៨ខ្នងមធ្យម២៣ខ្នង និងស្រាល១១២ខ្នង ដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងឱកាសនោះ លោក អ៊ូច ភា ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះនៅគ្រប់ទីកន្លែង មិនប្រកាន់និន្នាការពូជសាសន៍សាសនាអ្វីឡើយ ដូចពាក្យស្លោកទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
ជាបន្តលោកប្រធានក៏បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មីនៃជំងឺកូវីដ១៩(Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព អនាម័យនិងសុវត្ថិភាពផ្ទាល់ខ្លួនតាមរយៈការចូលរួមអនុវត្តវិធានការការពារនិងរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តវិធាន៣ការពារនិង៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែនឱ្យបានខ្ជាប់ខ្ជួននិងមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ដែរថា អំណោយដែលបានផ្ដល់ជូនទាំង១៥៣គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម តង់ធំ១ កន្ទេល១ ក្រម៉ា១ សារុង១ មុង១ ភួយ១ ផងដែរ៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១២ ម៉ោង agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


