ព័ត៌មានជាតិ
ខេត្តស្វាយរៀង ត្រៀមយកវិទ្យាល័យស្វាយជ្រំ ធ្វើជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ កម្រិតស្រាល
អាជ្ញាធរខេត្តស្វាយរៀង បានសម្រេចជ្រើសរើសយកអគារសិក្សា នៃវិទ្យាល័យស្វាយជ្រំ ដើម្បីត្រៀមរៀបចំសម្រាប់ប្រជាពលរដ្ឋធ្វើចត្តាឡីស័ក និង ជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល។

ការត្រៀមកន្លែងចត្តាឡីស័ក និង កន្លែងព្យាបាលថ្មីនេះ បន្ទាប់ពីខេត្តស្វាយរៀង មានករណីឆ្លងកើនឡើងជាបន្តបន្ទាប់។ ជាក់ស្ដែងគិតត្រឹមព្រឹកថ្ងៃទី ០៣ កក្កដា នេះ មានអ្នកឆ្លងចំនួន ២៦២០ នាក់ ស្រី ១៤៨៤ នាក់ ជាសះស្បើយ ១៥៣៤ នាក់ ស្រី ៨៩៥ នាក់ កំពុងសម្រាកពេទ្យ ១០៦០ នាក់ ស្រី៥៧៦ នាក់ និង ស្លាប់ ២៥ នាក់ ស្រី ១៣ នាក់។

ថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យអគារសិក្សា នៃវិទ្យាល័យស្វាយជ្រំ កាលពីព្រឹកថ្ងៃទី ០៣ កក្កដានេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និង ជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត បានឲ្យដឹងថា ការចុះពិនិត្យអគារសិក្សា នៃវិទ្យាល័យស្វាយស្វាយជ្រំនេះ គឺ ដើម្បីត្រៀម និង រៀបចំបំពាក់សម្ភារៈបរិក្ខារផ្សេងៗ រួមមាន ៖ ទឹក ភ្លើង បន្ទប់សម្រាក បន្ទប់ព្យាបាល បន្ទប់ទឹក បង្គន់អនាម័យ សម្រាប់ប្រជាពលរដ្ឋធ្វើចត្តាឡីស័ក និង រៀបចំជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះខេត្តស្វាយរៀង មានមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ចំនួន ៣ កន្លែង ៖ ទី ១.នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ , ទី ២.មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និង ទី ៣.មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក្រុងបាវិត៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


