ព័ត៌មានអន្ដរជាតិ
ក្រោយផ្ទុះឆ្លងកូវីដ ទីក្រុងចិន នៅព្រំដែនជាមួយ មីយ៉ាន់ម៉ា បិទខ្ទប់ជាថ្មី ហើយចាប់ផ្ដើមធ្វើតេស្តអ្នករស់នៅទាំងអស់
ទីក្រុងចិនមួយនៅជិតព្រំដែនជាមួយមីយ៉ាន់ម៉ា បានដាក់ចេញនូវការបិទខ្ទប់ និងបានចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំ បន្ទាប់ពីរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣ ករណីនៅថ្ងៃចន្ទនេះ ។

នេះជាលើកទី ២ ហើយក្នុងរយៈពេល ៤ ខែដែលទីក្រុង Ruili ជាកន្លែងដែលមានប្រជាជនជាង ២១ ម៉ឺននាក់ត្រូវបានបិទខ្ទប់ បន្ទាប់ពីរកឃើញករណីនាំចូលពីប្រទេសមីយ៉ាន់ម៉ា ។
ទីក្រុង Ruili គឺជាចំណុចឆ្លងកាត់ដ៏សំខាន់មួយពីទីក្រុង Muse ក្នុងប្រទេសជិតខាងមីយ៉ាន់ម៉ា ដែលត្រូវបានគេមើលឃើញថាមានភាពចលាចលកាន់តែខ្លាំងឡើង ចាប់តាំងពីមានរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈដែលបង្កការភ័យខ្លាចថា ប្រជាជននឹងព្យាយាមឆ្លងព្រំដែនចូលប្រទេសចិន ដើម្បីគេចចេញពីអំពើហិង្សា ។

យោងតាមអាជ្ញាធរសុខាភិបាលក្នុងខេត្ត Yunnan បានឲ្យដឹងថា អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺទាំង ៣ នាក់នោះ គឺជាជនជាតិមីយ៉ាន់ម៉ា ។
ទន្ទឹមនោះ រដ្ឋាភិបាលក្នុងតំបន់បាននិយាយនៅថ្ងៃចន្ទនេះថា ទីក្រុង Ruili នឹងធ្វើតេស្តអ្នករស់នៅក្នុងទីក្រុងទាំងអស់ រកវីរុសនេះក្នុងរយៈពេលពីរថ្ងៃ ហើយរាល់ការធ្វើដំណើរដែលមិនចាំបាច់ នឹងត្រូវហាមឃាត់រហូតដល់មានការជូនដំណឹងបន្ថែម ។

រដ្ឋាភិបាលក្នុងតំបន់បានបញ្ជាក់ថា មានតែសមាជិកម្នាក់ប៉ុណ្ណោះនៃគ្រួសារនីមួយៗ ដែលអាចត្រូវបានអនុញ្ញាតឲ្យចាកចេញដើម្បីទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងអំឡុងពេលធ្វើតេស្តនេះ ហើយអ្នកដែលចង់ចាកចេញពីទីក្រុង ត្រូវតែធ្វើតេស្តអវិជ្ជមានដែលធ្វើឡើងក្នុងរយៈពេល ៧២ ម៉ោងកន្លងមកនេះ ។
អ្វីដែលធ្វើឲ្យទីក្រុង Ruili ជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ ទីក្រុងបានធ្វើតេស្តអ្នករស់នៅក្នុងក្រុងទាំងអស់ និងជំរុញឲ្យអ្នករាល់គ្នាចាក់វ៉ាក់សាំង បន្ទាប់ពីមានការផ្ទុះឡើងតិចតួចកាលពីខែមេសា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ មីយ៉ាន់ម៉ា រកឃើញករណីឆ្លងជំងឺកូវីដ-១៩ ខ្ពស់បំផុតក្នុងកំណត់ត្រា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ