កូវីដ-១៩
មីយ៉ាន់ម៉ា រកឃើញករណីឆ្លងជំងឺកូវីដ-១៩ ខ្ពស់បំផុតក្នុងកំណត់ត្រា
កាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាល មីយ៉ាន់ម៉ា បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ខ្ពស់បំផុតក្នុងកំណត់ត្រា ២,៣១៨ករណី ព្រមទាំងការស្លាប់ ៣៥នាក់ផងដែរ។

ការផ្ទុះជំងឺថ្មី បានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ស្របពេលប្រព័ន្ធសុខាភិបាលនិងវិធានការប្រឆាំងរោគរាតត្បាតមានភាពទន់ខ្សោយ ចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី១ខែកុម្ភៈមក។
ទោះបីជាយ៉ាងណាក៏ដោយ Reuters មិនអាចទាក់ទងក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយយោធា ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេ។

រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសានស៊ូជី បានទទួលជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ជាមួយនឹងកម្មវិធីធ្វើតេស្តនិងការធ្វើចត្តាឡីស័ក។ រដ្ឋាភិបាលក៏បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងផងដែរ មុនពេលខ្លួនត្រូវបានផ្តួលរំលំ។
បន្ទាប់ពីកងទ័ពឡើងកាន់អំណាច ក្រុមវេជ្ជបណ្ឌិតនិងបុគ្គលិកសុខាភិបាលផ្សេងទៀតបាននាំគ្នាបះបោរចេញតវ៉ា ដោយឈប់ធ្វើការ ដើម្បីបង្ហាញការប្រឆាំងចំពោះរដ្ឋាភិបាលយោធា។

មនុស្សមួយចំនួន បានបដិសេធទៅមន្ទីរពេទ្យយោធាដើម្បីទទួលការព្យាបាលឬចាក់វ៉ាក់សាំង ដែលជាមធ្យោបាយមួយដើម្បីបង្ហាញថា ពួកគេចាត់ទុកអាជ្ញាធរយោធាថាខុសច្បាប់។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា មានករណីឆ្លងកូវីដសរុប ១៦៥,៤០៥ករណី ស្លាប់៣,៤១៩នាក់ និងជាសះស្បើយ១៣៨,៧១៥នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ UN អំពាវនាវឲ្យយោធាមីយ៉ាន់ម៉ាដោះលែងលោកស្រី ស៊ូជី ជាបន្ទាន់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


