ព័ត៌មានជាតិ
សង្កាត់វាលស្បូវមានអ្នកឆ្លងច្រើនធ្វើឱ្យអាជ្ញាធរចុះបិទទីតាំងជាច្រើនកន្លែង
ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍ពីសាលាសង្កាត់វាលស្បូវបានឱ្យដឹងនៅថ្ងៃទី០៧ ខែកក្កដានេះថា អាជ្ញាធរសង្កាត់វាលស្បូវបានចុះទៅបិទទីតាំងជាច្រើនកន្លែងក្នុងមូលដ្ឋានសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បន្ទាប់ពីមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩។

តាមប្រសាសន៍លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ បានឱ្យដឹងថា លោកស្រីបានដឹកនាំកម្លាំងចុះបិទទីតាំងធ្វើចត្តាឡីស័កចំនួន៣ទីតាំងស្ថិតក្នុងភូមិវាលស្បូវ និងភូមិក្តីតាកុយ បន្ទាប់ពីមានអ្នកឆ្លងជំងឺកូវីដ-១៩ ត្រូវបានបញ្ជូនទៅព្យាបាល ហើយអ្នកពាក់ព័ន្ធត្រូវឱ្យធ្វើចត្តាឡីស័កក្នុងផ្ទះរយៈពេល១៤ថ្ងៃ។

លោកស្រីចៅសង្កាត់បានបញ្ជាក់ទៀតថា ក្នុងអំឡុងដើមខែកក្កដានេះក្នុងសង្កាត់វាលស្បូវមានអ្នកឆ្លងជំងឺកូវីដ-១៩ សឹងគ្រប់ភូមិ។ ក្នុងនាមជាចៅសង្កាត់វាលស្បូវលោកស្រីសំណូមពរដ៏ទទូចសុំឱ្យប្រជាពលរដ្ឋចូលរួមគោរពតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវអនុវត្ត៣កុំនិង៣ការពារឱ្យបានគ្រប់ៗគ្នាដើម្បីបង្ការខ្លួនពីជំងឺដ៏កាចសាហាវនេះ៕
អត្ថបទ៖ នរា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


