សុខភាព
ដ្បិតមានគុណសម្បត្តិច្រើន តែតេស្តរហ័សរកអង់ទីហ្សែនកូវីដមានចំណុចខ្សោយមួយ
ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលកំពុងដាក់ឲ្យប្រើប្រាស់នៅលើពិភពលោក រួមទាំងឧបករណ៍តេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ ដែលប្រើប្រាស់នៅកម្ពុជាផង សុទ្ធតែមានចំណុចខ្សោយមួយ។

នៅក្នុងគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ របស់ក្រសួងសុខាភិបាលបានពន្យល់ថា ចំណុចខ្សោយរបស់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ គឺមានករណី “False Negative” មានន័យថា មានអ្នកផ្ទុកមេរោគកូវីដ-១៩ មួយចំនួនតូច ដែលឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ រកមិនឃើញ ហើយចេញលទ្ធផលអវិជ្ជមានទៅវិញ។

ទោះបីជាបែបនេះក្តីឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ទាំងនោះ គឺជាឧបករណ៍យុទ្ធសាស្ត្រដែលអាចជួយកាត់ផ្តាច់ខ្សែបណ្តាញចម្លងជំងឺកូវីដ-១៩ ព្រមទាំងមានអត្ថប្រយោជន៍ច្រើនទៀត។
អត្ថប្រយោជន៍ទាំងនោះរួមមាន៖
– ងាយស្រួលក្នុងការប្រើប្រាស់ ដោយមិនតម្រូវឲ្យឆ្លងកាត់មន្ទីរពិសោធន៍
– មានតម្លៃសមរម្យដែលអាចប្រើប្រាស់បានទូលំទូលាយ
– មានសមត្ថភាពខ្ពស់ក្នុងការរកឃើញមេរោគកូវីដ-១៩ បានរហ័ស៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កុំឱ្យខុស ត្រូវដឹងរបៀបប្រើឧបករណ៍តេស្ដរហ័សកូវីដ-១៩ របស់៤ក្រុមដែលទទួលស្គាល់នៅកម្ពុជា
ចុចអាន៖ ចំណុចត្រូវប្រយ័ត្នចំពោះអ្នកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


