កូវីដ-១៩
កុំឱ្យខុស ត្រូវដឹងរបៀបប្រើឧបករណ៍តេស្ដរហ័សកូវីដ-១៩ របស់៤ក្រុមដែលទទួលស្គាល់នៅកម្ពុជា
យោងតាមគោលការណ៍ណែនាំប្រតិបត្តិស្ដីពីការប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ (COVID-19 Rapid Antigen Test) របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ដល់ការទទួលស្គាល់ និងអនុញ្ញាតឱ្យប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ពី៤ក្រុមហ៊ុនមានដូចជា ក្រុមហ៊ុន Abbott ក្រុមហ៊ុន Roche ក្រុមហ៊ុន SD Biosensor និងក្រុមហ៊ុន Phase Scientific។
១. ក្រុមហ៊ុន Abbott ផលិតឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឈ្មោះ ABBOTT PANBIOTM COVID-19 Ag RAPID TEST DEVICE ។
២. ក្រុមហ៊ុន Roche ផលិតឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឈ្មោះ ROCHE SARS-CoV-2 Rapid Antigen Test 25T ។
៣. ក្រុមហ៊ុន SD Biosensor ផលិតឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឈ្មោះ STANDARD Q COVID-19 Ag Test ។
៤. និងក្រុមហ៊ុន Phase Scientific ផលិតឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឈ្មោះ INDICAID COVID-19 Rapid Antigen Test ។
ខាងក្រោមនេះ ជារបៀបធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៃក្រុមហ៊ុនទាំង៤៖




គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកឱកាសឱ្យក្រុមហ៊ុនឯកជន អាចប្រើប្រាស់ឧបករណ៍តេស្ដរហ័ស ធ្វើតេស្ដសុខភាពបុគ្គលិក ឬកម្មកររបស់ខ្លួន ដើម្បីងាយស្រួលគ្រប់គ្រង និងបញ្ជូនទៅសម្រាកព្យាបាលបានលឿន ក្នុងករណីរកឃើញវិជ្ជមានកូវីដ-១៩។
សម្ដេចតេជោ គូសបញ្ជាក់ថា ខណៈដែលប្រជាពលរដ្ឋមានចំនួនច្រើនហើយក្រុមគ្រូពេទ្យមានចំនួនតិច ដូច្នេះ ការបង្រៀនឱ្យប្រជាពលរដ្ឋចេះការពារខ្លួនគឺជារឿងចាំបាច់ ដើម្បីបញ្ចៀសភាពយឺតយ៉ាវ និងគ្រប់គ្រងសភាពការណ៍មិនបានទាន់ពេលវេលា៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


