ព័ត៌មានជាតិ
ភរិយាអតីតយុទ្ធជនពលី បានទទួលខ្នងផ្ទះទី ១៩៤ អំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងអាជ្ញាធរដែនដី បានអញ្ជើញចុះប្រគល់ផ្ទះមួយខ្នង ដែលជាខ្នងផ្ទះលើកទី១៩៤ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាជូនលោកស្រី នៅ ស៊ឹម ដែលត្រូវជាភរិយាលោក សរ នី អតីតយុទ្ធជនពលី រស់នៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោក សរ នី ជាអតីតយុទ្ធជនពលី នៅអង្គភាពកងពលលេខ៥ ឈរជើងនៅតំបន់អានសេះ ខេត្តព្រះវិហារ បាន ពលី ជីវិត ដោយ សារ សង្គ្រាម នៅក្នុងឆ្នាំ១៩៨៤ ក្រុមគ្រួសារមានជីវភាពលំបាកខ្វះខាត ពុំមានលទ្ធភាពសាងសង់ជម្រកស្នាក់បានសមរម្យ បានទទួលខ្នងផ្ទះទី ១៩៤ ពីសម្តេចតេជោ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
លោកស្រី នៅ ស៊ឹម អាយុ៦១ឆ្នាំ មានកូននិងចៅកំព្រានៅក្នុងបន្ទុកចំនួន៤នាក់ ប្រកបមុខរបរលក់នំចំណីនៅតាមផ្សារដើម្បីប្រាក់ទិញអង្ករ ចិញ្ចឹមជីវិតជាមួយកូននិងចៅកំព្រា ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរ អំពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង ព្រោះអតីតយុទ្ធ ជនយើងបានរួមចំណែកយ៉ាងធំធេង ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព បើគ្មានអតីតយុទ្ធជនក៏គ្មានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថាផ្ទះដែលប្រគល់ជូន គ្រួសារអតីតយុទ្ធជនពលី មានទំហំ ៤ម៉ែត្រX៦ម៉ែត្រ សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តារ ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ សាងសង់ដោយក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ទៅចាក់វ៉ាក់សាំងតាមទីកន្លែង ដែលបានកំណត់របស់អាជ្ញាធរឲ្យបានគ្រប់ៗគ្នា និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣កុំ និង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានយកអំណោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ឧបត្ថម្ភមានអង្ករ៥០ គ.ក មី២កេស ទឹកត្រី១យួរ ត្រីខ១យួរ និងថវិកាមួយ អាជ្ញាធរដែនដី និងក្រុមគ្រួសារអតីតយុទ្ធជនពលី បានអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត និងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ មានសុខភាពល្អចៀសផុតពីមេរោគដ៏សាហាវនេះ៕
អត្ថបទ៖ ប៊ុន រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន