Connect with us

ព័ត៌មានជាតិ

ក្មេង​ស្រី​អាយុ៧​ឆ្នាំ​ លង់​ទឹក​ប្រឡាយ​ស្លាប់ ពេល​ជិះ​កង់​ទៅ​ទិញ​ស្លា​ឲ្យ​យាយ

បានផុស

នៅ

​​ក្មេងស្រី​ម្នាក់ ​បាន​បាត់បង់​ជីវិត​ទាំង​វ័យក្មេង ​ខ​ណៈ​ការ​បាត់​បង់ជីវិត​នេះ​ ដោយ​សារ​តែ​យាយ​បង្កើត​ប្រើ​ទៅ​ទៅ​ទិញ​ស្លា​ហើយ​ជិះ​កង់​ធ្លាក់​ប្រឡាយ​ទឹក​លង់​ស្លាប់​តែម្តង​។ ហេតុ​ការ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦:១៥​នាទី​ព្រលប់​ថ្ងៃ​ទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ ​នៅ​ចំណុច​ភូមិ​ឆ្កែ​ខាំ​ប្រើស​ ឃុំ​ព្រែកជីក ​ស្រុករុក្ខ​គិរី​ ខេត្ត​បាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភពពី​អ្នកជិតខាង​បាន​ឲ្យ​ដឹងថា ​មុន​កើតហេតុ​យាយ​បង្កើត​របស់​សព​កុមារី ​បាន​ប្រើ​ឲ្យ​ទៅ​ទិញ​ស្លា​ពេលនោះ ​កុមារី​រងគ្រោះ​ទាញ​កង់​ជិះ​ ហើយ​ស្រប​ពេល​ព្រលប់​ផង​ ក៏​ជិះ​កង់​ធ្លាក់​ប្រឡាយ​ទឹក​ បណ្តាល​ឲ្យ​លង់​ស្លាប់​តែ​ម្តង​។ ​សព​កុមារី​ឈ្មោះ​ ហ៊ួ​ នី​តា អាយុ​០៧​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ បាន​លង់ទឹក​ប្រ​ទ្បា​យ​ស្លាប់​។

ក្រោយពី​កម្លាំង​ផ្នែក​ជំនាញ​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​សព​ឃើញ​ថា ​សាកសព​កុមារី​ខាងលើ​ ពិតជា​បាន​លង់ទឹក​ស្លាប់​ប្រាកដ​មែន ​និង​បាន​ធ្វើ​ការ​ប្រគល់​សព​ជូន​ដល់​ក្រុម​គ្រួសារ ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​ទុស្សេ​ខ្សែភ្លើង​ឆេះ តូប​ក្នុង​ផ្សារ​កំពង់​ជ្រៃ​អស់​មួយ​តូប ​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម