ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាលជំរុញដល់អាជ្ញាធរយកចិត្តទុកដាក់ដាំដើម ឈើគ្រប់ប្រភេទដើម្បីលើកកម្ពស់បរិស្ថាន
លោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានជំរុញដល់អាជ្ញាធរក្រុង-ស្រុកនិងអនុសាខា ក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមដាំដើមឈើគ្រប់ប្រភេទនៅតាមទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡាយទឹក ដងផ្លូវ និងនៅតាមទីសាធារណៈនានាដើម្បីលើកកម្ពស់បរិស្ថានឱ្យកាន់តែប្រសើរឡើងថែមទៀត។

ការជំរុញរបស់លោកអភិបាលខេត្តនេះបានធ្វើឡើង នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ក្នុងឱកាស ដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ រុក្ខទិវា ៩កក្កដាឆ្នាំ២០២១ ក្រោមប្រធានបទ”យុវជនកាកបាទក្រហមកម្ពុជា រួមគ្នាថែរក្សាបរិស្ថាន” ។
លោក អភិបាលខេត្តបានបន្តថា« ការដាំដើមឈើនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោល បំណងជួយថែរក្សាបរិស្ថាន បង្កើនទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយើង ជាពិសេស គឺជួយកែប្រែបរិយាកាសធម្មជាតិនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត»។

លោក អភិបាលខេត្តបានណែនាំដល់គ្រប់អាជ្ញាធរក្រុង -ស្រុកទាំងអស់បន្តយកចិត្តទុកដាក់រៀបចំជាផែនការដាំដើមឈើប្រចាំឆ្នាំ ដោយកំណត់នៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀនណាមួយសម្រាប់ធ្វើការដាំដើម ឈើ និងការថែទាំដើមឈើឱ្យរស់លូតលាស់ល្អ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែផងដែរឱ្យបានគ្រប់ទីកន្លែងទាំងអស់ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើ ដែលបានដាំរួចឱ្យ បានដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង។

លោក អភិបាលខេត្ត បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ត្រូវបន្ដយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល “ការរស់នៅធម្មតា តាមបែបគន្លងថ្មី” ដោយត្រូវបន្ដការពារខ្លួនរបស់អ្នកពីជំងឺកូវីដ-១៩ ទោះបីនៅកន្លែងណាក៏ដោយ។
គួរបញ្ជាក់ថាក្នុងពិធីអបអរសាទរ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២១នេះ បានដាំដើមឈើប្រភេទលម្អ សរុបចំនួន ១១៥០ដើម រួមមានដើមគគីរ៤៥០ដើម គនីន១០០ដើម ក្ងោក ២០០ដើម បេង២០០ដើម និងក្រញូង ២០០ដើម នៅទីតាំងចំនួន ៩ កន្លែង រួមមានវិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត វត្តអង្គពពាយ វិទ្យាល័យ ហ៊ុន សែន អង្គពពាយ សាលាបឋមសិក្សាអង្គពពាយ វត្តចំបក់ អនុវិទ្យាល័យទាន់អរ សាលាបឋមសិក្សាព្រៃទទឹង សាលាបឋមសឹក្សាទួលសាលា និងសាលាបឋមសិក្សាមង្គលបុរី៕ អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី